Banner KNP Detail Top

ជនសង្ស័យ២នាក់ ជិះម៉ូតូធ្វេីសកម្មភាពឆក់យកទូរស័ព្ទពីនារីសិស្សសាលាម្នាក់ បានសម្រេច

ជនសង្ស័យ២នាក់ ជិះម៉ូតូធ្វេីសកម្មភាពឆក់យកទូរស័ព្ទពីនារីសិស្សសាលាម្នាក់ បានសម្រេច ពីចំណុចមុខវត្តធម្មត្រៃ សង្កាត់ព្រៃស ខណ្ឌដង្កោ ជិះម៉ូតូគេចខ្លួនរហូតមកដល់ភូមិរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ កាលពី រសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ជនសង្ស័យទី១ឈ្មោះនឿន សំណាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ទី២ឈ្មោះមាស សុខហេង ភេទប្រុសអាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
ចំណែកជនរងគ្រោះឈ្មោះឡាក់ សៀវអ៉ី ភេទស្រី អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិស្វាយតាមេឃ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្តាល។
មុនពេលកេីតហេតុរូបនាងបានជិះម៉ូតូបណ្តើរនិយាយទូរស័ព្ទបណ្តេីរ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូម៉ាកនិច ពណ៌ស លាយខៀវ ពាក់ស្លាកលេខភ្នំពេញ1JM -2902 មកធ្វេីសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាកIPHONE 11 របស់នាងបានសម្រេចហេីយព្យាយាមជិះម៉ូតូគេចខ្លួន ភ្លាមនោះរូបនាងក៏ជិះម៉ូតូដេញតាមពីក្រោយដោយស្រែកថាចោរៗរហូតទៅដល់ចំណុចភូមិត្រពាំងរំចេកជនសង្ស័យក៏បើកម៉ូតូទៅបុកឡំប្រឺតាបណ្តាលឱ្យដួល ភ្លាមនោះកម្លាំងល្បាតរបស់នគរបាលសង្កាត់ចោមចៅទី១ក៏ឃាត់ខ្លួនបានតែម្តង៕

អត្ថបទដែលជាប់ទាក់ទង