Banner KNP Detail Top

លោកឧត្តមសេនីយ៍៉ឯក រ័ត្ន ស្រ៊ាង បានប្រាប់ថា កំពុងមានវិធានការ ស្រាវជ្រាវ ក្នុងករណីនេះហើយ !

លោកឧត្តមសេនីយ៍៉ឯក រ័ត្ន ស្រ៊ាង បានប្រាប់ថា កំពុងមានវិធានការ ស្រាវជ្រាវ ក្នុងករណីនេះហើយ !

ភ្នំពេញ : បន្ទាប់ពីមាន គេហទំព័រ ការផ្សព្វផ្សាយតាមរយៈ Online តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ព្រោងព្រាត បង្ហាញពីចរិក ក្រុមយុវជនមួយក្រុម ប្រើសំដីមិនសមរម្យ អសីលធម៌ គម្រាមកំហែង ជនរងគ្រោះ ជា អនីតិជន ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ កន្លងទៅ រហូតដល់បង្ខំអោយជនរងគ្រោះ ទទួលស្គាល់កំហុស ខណៈគ្នាជាអ្នកបើកបរត្រូវ ជាជនរងគ្រោះ និងភាគីខាងឡានបង្កហេតុ ថែមទាំងបាន យកឈ្មោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ មកប្រើ ស្រែក លើកទូរស័ព្ទសំញ៉ែង ពេលនេះ ជាវិធានការក្តៅហើយ គឺ លោកឧត្តមសេនីយ៍៉ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជាអោយកម្លាំង ស៊ើបអង្កេត ស្រាវជ្រាវ ក្នុងរឿងនេះហើយ ជៀសវាង ប៉ះពាល់ដល់កិត្តិយសគាត់ ពិសេស កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ កងកម្លាំងកងរាជអាវុធហត្ថ។
មាន facebook ខ្លះបង្ហោះថា, ហួសចិត្តគ្រោះថ្នាក់ចរាចរណ៍ខ្លួនឯងសោះ យកឈ្មោះថ្នាក់ដឹកនាំ មកគំរាមប្រជាពលរដ្ឋទន់ខ្សោយ.. ។
តាមរយៈ facebook បានបង្ហោះបន្តថា, យុវជនម្នាក់ជិះម៉ូតូមកត្រង់រថយន្តបើកចូលគន្លងរបស់ម៉ូតូក៏បុកគ្នា ដាច់កង់ម៉ូតូខាងមុខរបួសស្រាល ជជែកយកត្រូវ រៀងៗខ្លួន មិត្តភ័ក្តខាងម្ចាស់រថយន្តនិយាយថាបើខាងម៉ូតូមិនព្រមទទួលខុសទេ ឲ្យយកទៅស្នងការហើយ តេហៅ ឯកឧត្តម រ័ត្ន ស្រាង ទៅដោះស្រាយ គ្រាន់តែលឺពាក្យសម្តីនេះមិត្តភ័ក្កបងប្អូនម្ចាស់ម៉ូតូក៏ឲ្យម្ចាស់ម៉ូតូទទួលខុសនិងឲ្យ ទៅសូមទោសម្ចាស់រថយន្តថែមទៀត តើបុរសពាក់វ៉ែនតាមិត្តភ័ក្កម្ចាស់រថយន្តជាអ្នកណារឿងគ្រោះថ្នាក់ចរាចរណ៍មិត្ត ភ័ក្ករបស់ខ្លួនឯងបែជាទៅយកឈ្មោះថ្នាក់ដឹកនាំដែលមិនបានពាក់ព័ន្ធជាមួយខ្លួនយកមកនិយាយ.។
ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍៉ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានប្រាប់ថា ខ្ញុំកំពុងមានវិធានការ ស្រាវជ្រាវ ក្នុងករណីនេះហើយ ! ហេតុអីបានជាយកឈ្មោះខ្ញុំទៅប្រើ ដាច់ខាតគឺគ្មានការយោគយល់។
ម្ចាស់គណនី facebook មួយឈ្មោះថា, (Vong Sokheng) បានសរសេរថា, គ្រោះថ្នាក់ចរាចរណ៍សោះមានក្មេងម្នាក់បានចេញសំឡេងថា ហៅ រ័ត្ន ស្រឹង មកដោះស្រាយ បើមើលវ័យ ត្រូវហៅ រ័ត្ន ស៊ាង ថា អ៊ំ ពូ ឳពុក ឯកឧត្តម ឧត្តមសេនីយ៍ បង ឬប្អូន តែ ក្មេងនេះ មិនដឹងធំប៉ុនណា ឫមានប៉ុនណា? បានជាសម្តី ឈ្លើយបែបនេះ។ហេតុអ្វីបានមិននិយាយពីច្បាប់? តើវា ឆ្លុះបញ្ចាំងយ៉ាងណាពីសង្គមនេះ? ច្បាប់ បុគ្គលមានអំណាច អ្នកមាន តើរាស្ត្រត្រូវគោរពអ្វីជាគោល? អស់រឿងមួយចូល រឿងមួយ។ អធ្យាស្រ័យថាមិនចង់ទើសទេ តែនៅតែ ទ្រាំមិនបាន ប្រហែលជាត្រូវបិទហ្វេសប៊ុកចោលហើយខ្ញុំ។
សូមបញ្ជាក់ថា ក្រុមជនទំនើងនេះ ដែលបានគំរាមកំហែង ដល់ជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កន្លងទៅ ពិតណាស់ថា មិនអាចគេចផុតពីកណ្ដាប់ដៃសមត្ថកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង