Banner KNP Detail Top

ឃាត់ខ្លួនពិរុទ្ធជនម្នាក់ ដោយអនុវត្តដីការបស់សាលាដំបូងខេត្តបាត់ដំបង

ឃាត់ខ្លួនពិរុទ្ធជនម្នាក់ ដោយអនុវត្តដីការបស់សាលាដំបូងខេត្តបាត់ដំបង


ខេត្តបាត់ដំបង៖យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានឃាត់ខ្លួនពិរុទ្ធជនម្នាក់ ដោយអនុវត្តដីការបស់សាលាដំបូងខេត្តបាត់ដំបង ។
ករណីខាងលើនេះធ្វើឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ទី០៦ ខែមេសា ឆ្នាំ២០២៣វេលាម៉ោង១៤និង៤០នាទី នៅចំណុចក្រុមទី០៩ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។
បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានឱ្យដឹងថា លោកបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសង្កែ អនុវត្តដីកាបញ្ជាឱ្យឃុំខ្លួន លេខ ១៤៤/២០២៣ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ របស់លោកស្រី ហ៊ុន សុីវហ្គិច ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងដោយបាននាំខ្លួនពិរុទ្ធជនចំនួន០១នាក់ ឈ្មោះ ង៉ែត វណ្ណះ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិបាឡាត់ ឃុំនរាស្រុកសង្កែ ខេត្តបាត់ដំបង ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ នៅចំណុចក្រុមទី០៨ ភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។
ចំណែកវត្ថុតាងចាប់យកបានរួមមាន៖
-ទូរស័ព្ទដៃចំនួន០២គ្រឿង។
-កាបូបប្រាក់ចំនួន០១
-ប្រាក់រៀលចំនួន ២៨០,០០០៛ (ម្ភៃប្រាំបីមុឺនរៀល)។
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០១។
នគរបាលស្រុកសង្កែរៀបចំបញ្ជូនមកផែនជំនាញអនវត្តបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង