Banner KNP Detail Top

មានទីតាំងស្ថិតក្នុងភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី

មានទីតាំងស្ថិតក្នុងភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ កាលពីរសៀលថ្ងៃទី០៦ ខែមេសាឆ្នាំ២០២៣ សមត្ថកិច្ចជំនាញបានចុះបង្ក្រាបទីតាំងរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើល្មើសច្បាប់មួយកន្លែង ដែលមានទីតាំងស្ថិតក្នុងភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
ក្រុមការងារផ្នែករដ្ឋបាលព្រៃឈើ កែវសីមារួមជាមួយសង្កាត់រដ្ឋបាលព្រៃឈើអូររាំង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង,ប៉ុស្តិ៍នគរបាលរដ្ឋបាលដាក់ដាំ និងអាជ្ញាធរមូលដ្ឋានឃុំដាក់ដាំ ដោយមានការឯកភាពពីលោក ស៊ាវ ងឺឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត មណ្ឌលគិរី ក្រុមការងារបានចុះបង្ក្រាបទីតាំងរោងសិប្បកម្មកែច្នៃផលអនុផលព្រៃឈើល្មើសច្បាប់របស់ឈ្មោះ ទេព សាម៉េន ដែលស្ថិតក្នុងភូមិពូឡេះឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ត្រង់ចំណុចនិយាមកា(៧៥១៤០៦-១៣៧៣៤៣០)។
បន្ទាប់ពីក្រុមការងារបានចុះដល់ខាងក្នុងទីតាំងរោងសិប្បកម្មនេះ ត្រួតពិនិត្យឃើញថា មានស្តុកឈើអារ ប្រភេទលេខ២ (ឆាំឆា)ជាច្រើនដុំ/សន្លឹក (មិនទាន់រាប់និងវាស់វែង), រណារបញ្ឈរចំនួន០១គ្រឿង, រណារយន្ត ចំនួន០២គ្រឿង, ម៉ូទ័រសំលៀង ចំនួន០១គ្រឿង និងម៉ូទ័រកាត់ ចំនួន០១គ្រឿង និងមិនមានជនណាម្នាក់នៅទីតាំងនេះឡើយ។
ដោយមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានឃុំដាក់ដាំ ស្រុកអូររាំងបញ្ជាក់ថាទីតាំងរោងសិប្បកម្មកែច្នៃផលអនុផល ព្រៃឈើនេះជារបស់ឈ្មោះ ទេព សាម៉េន ភេទប្រុស ជនជាតិខ្មែរ សញ្ជាតិខ្មែរ អាយុប្រហែល ៣៦ឆ្នាំ ។ ប៉ុន្តែនៅក្នុងរង្វង់ប្រតិបត្តិខាងនេះម្ចាស់រោងសិប្បកម្មមិននៅនឹងទីតាំងខាងហេតុនោះឡើយ។ ទីតាំងនេះបង្កើតរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើនិងសន្និធិផលអនុផល ព្រៃឈើដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ក្រុមការងារសម្រេចចាប់ឃាត់ និងដកហូតវត្ថុតាងខាងលើ ទាំងអស់យកមករក្សាទុកជាបណ្តោះ អាសន្ននៅបរិវេណស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ដើម្បីចាត់ការតាមនីតិវិធីច្បាប់ស្តីពីព្រៃឈើ ៕

អត្ថបទដែលជាប់ទាក់ទង