ដើមរាំងទឹកមួយដើម ដែលគេបានយកចេញពីតំបន់អភិរក្ស ជលផល នៃសហគមន៍បាបោង ហើយត្រូវបានក្រុមការងារចម្រុះ របស់ស្រុកពាមរក៏ ចាប់បាន យកទៅដាក់ដាំ នៅលើសួន សាធារណៈ ក្នុងក្រុងព្រៃវែងហើយ
ដើមរាំងទឹកមួយដើម ដែលគេបានយកចេញពីតំបន់អភិរក្ស ជលផល នៃសហគមន៍បាបោង ហើយត្រូវបានក្រុមការងារចម្រុះ របស់ស្រុកពាមរក៏ ចាប់បាន យកទៅដាក់ដាំ នៅលើសួន សាធារណៈ ក្នុងក្រុងព្រៃវែងហើយ
ភ្នំពេញៈ កាលពីថ្ងៃទី៦ ខែមេសា ឆ្នំា២០២៣នេះ ដើមរាំងទឹកមួយដើម ដែលគេបានយកចេញពីតំបន់អភិរក្ស ជលផល នៃសហគមន៍បាបោង ហើយត្រូវបានក្រុមការងារចម្រុះ របស់ស្រុកពាមរក៏ ចាប់បាន កាលពីថ្ងៃទី៣ ខែមេសា ត្រូវបានមន្ត្រីជលផល យកទៅដាក់ដាំ នៅលើសួន សាធារណៈ ក្នុងក្រុងព្រៃវែងហើយ ក្រោយពីបានធ្វើការពិន័យ ដល់មធ្យោបាយដឹកជញ្ជូន លើដើមរាំងនេះរួចមក។
លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលព្រៃវែង បានប្រាប់ឱ្យដឹង នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ថា ដើមរាំងទឹកមួយដើម ដែលក្រុមការងារចម្រុះ ស្រុកពាមរក៏ បានចាប់កាលពីថ្ងៃទី៣ ខែមេសា បានយកទៅដាក់ដាំ នៅលើសួន សាធារណៈ ក្នុងក្រុងព្រៃវែងហើយ កាលពីថ្ងៃទី៦ ខែមេសា។ ដើមរាំងទឹកខាងលើ ត្រូវបានលោក អ៊ូន ស៊ីណាត បញ្ជាក់ថា មានមុខកាត់ទំហំ ០,៧០ ម៉ែត្រ កម្ពស់ ៧ ម៉ែត្រ ត្រូវបានគេគាស់ចេញ ពីតំបន់អភិរក្សជលផល សហគមន៍បាបោង ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង សម្រាប់យកទៅធ្វើអាជីវកម្ម ដោយខុសទៅនឹង ច្បាប់ជលផល។
ដើមរាំងទឹក ដែលចាប់បាននេះ បានយកទៅដាក់ដាំ នៅលើសួនសាធារណៈ ក្នុងក្រុងស្វាយរៀង ក្រោយពីបានធ្វើការ ដកហូត និងធ្វើការពិន័យលើមធ្យោបាយដឹកជញ្ជូនរួចមក។
នាយខណ្ឌរដ្ឋបាលជលផលនេះ បាននិយាយឱ្យដឹងផងដែរ កាលពីក្នុងខែមីនា មានករណីគាស់ដើមរាំង មួយដើមធំ នៅក្នុងដីស្រែកម្មសិទ្ធិឯកជន ដោយនៅក្នុងច្បាប់ ជលផល មិនមានការហាមឃាត់ទេ តែការដឹកជញ្ជូន ត្រូវមានលិខិតបញ្ជាក់ពីអាជ្ញាធរ មូលដ្ឋាន៕