Banner KNP Detail Top

បុរសម្នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារឃាតករ លាក់មុខសម្លាប់ ចោលក្រុមគ្រួសារ

បុរសម្នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារឃាតករ លាក់មុខសម្លាប់ ចោលក្រុមគ្រួសារ


ខេត្តពោធិ៍សាត់ ៖ ហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់បណ្ដាលឲ្យបុរសម្នាក់បានស្លាប់នេះ បានកើតឡើងនាល្ងាចថ្ងៃសុក្រ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចក្រោមផ្ទះជនរងគ្រោះ ស្ថិតនៅភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
បុរសម្នាក់បានស្លាប់បាត់បង់ជីវិតខណៈកំពុងអង្គុយក្រោមផ្ទះ នៅពេល មេឃកំពុងធ្លាក់ភ្លៀងលាយឡំទៅដោយផ្គររន្ទះ ។ ជនរងគ្រោះឈ្មោះ កាន់ គឹម ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិ.ឃុំកើតហេតុ ។

នៅវេលាកើតហេតុផ្ទៃមេឃពណ៏ខ្មៅ ធ្លាក់ខ្យល់ ធ្លាក់ភ្លៀង លាយឡាំទៅដោយផ្គរ និងរន្ទះ ពេលនោះមានភ្នែកបន្ទោលព្រាក ស្រាប់តែលាន់លឺសម្លេងរន្ទះបាញ់គ្រាំងតែម្ដង ហើយជនរងគ្រោះ(កាន់ គឹម)ដួលដល់ដីទៅហើយ ភ្លាមៗនោះក្រុមគ្រួសារសាច់ញាតិព្យាយាមបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញដែរ ប៉ុន្តែគាត់បានស្លាប់បាត់បង់ជីវិតទៅហើយ ។ ក្នុងនោះមានការខូចខាតដូចជា បែកជើងសសរផ្ទះ ពាងទឹក និងផ្ទាំងសូឡាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង