Banner KNP Detail Top

បង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ២នាក់

បង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ២នាក់

កោះកុង ៖ កម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកគីរីសាគរ សហការជាមួយកម្លាំងប៉ុស្តិ៍កោះស្តេច នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ បង្ក្រាបករណីជួញដូររក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ០១ករណី នៅចំណុច ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគីរីសាគរ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ រួមមាន៖ទី១/ឈ្មោះ ស្វាយ ណារ៉ុង ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នេសាទ មានលំនៅ ភូមិកោះស្តេច ឃុំកោះសេ្តច ស្រុកគិរីសាគរ ខេត្តកោះកុង ។ ទី២/ឈ្មោះ អាន សារ៉េន ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់កង់បី មានលំនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ។
ចំណែកវត្ថុតាងដកហូតរួមមាន ៖ ម្សៅក្រាមព៌ណសថ្លា សង្ស័យថាជាសារ ធាតុញៀន ចំនួន ០២ កំណាត់ទុយោតូច ។ ករណីនេះកម្លាំងនគរបាលជំនាញកំពុងបំពេញសំណុំរឿង បពា្ជនទៅការិយាល័យជំនាញចាត់ការបន្តតាមនីធីវីធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង