Banner KNP Detail Top

សម្តេចតេជោ ហ៊ុន សែន ៖ ខ្ញុំតែងតែជោគជ័យជារៀងរហូតមកតែខ្ញុំមិនប្រកាសថាជាគ្រូជោគជ័យ

សម្តេចតេជោ ហ៊ុន សែន ៖ ខ្ញុំតែងតែជោគជ័យជារៀងរហូតមកតែខ្ញុំមិនប្រកាសថាជាគ្រូជោគជ័យ


ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថាសម្តេចជោគជ័យស្ទើរគ្រប់រឿងតែសម្តេចមិនប្រកាសថាសម្តេចជាគ្រូជោគជ័យនោះឡើ យ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសា សន៍នេះក្នុងឱកាសអញ្ជើញជួបសំណេះសំ ណាលជាមួយអាចារ្យ អាចារិនីនៅថ្ងៃទី៨ ខែ មេសាឆ្នាំ២០២៣នៅកោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសា សន៍ថា ”ក្នុងជីវិតនយោបាយរបស់ខ្ញុំៗតែងតែជោគជ័យជារៀងរហូតមកតែអ្វីដែលហៅថាចាញ់ថានោះគឺមានចំណុចដែលខ្លួនចាញ់ឧទាហរណ៍ធ្វើអ្វីមិនជោគ ជ័យត្រូវកែរវាដើម្បីឈានទរកជោគជ័យ។ប៉ុន្តែក្នុងន័យនយោបាយនិងក្នុងក្របខ័ណ្ឌទូទៅចេញដំណើរពីការតស៊ូរំដោះជាតិ ២០ មិថុនា ១៩៧៧ ខ្ញុំជាអ្នកជោគជ័យមួយក្នុង ចំណោមអ្នកជោគជ័យនៅលើពិភពលោក ពីប្រទេសមួយដែលមានការបែកបាក់សង្រ្គា មជាចម្រៀកៗទៅជាប្រទេសមួយដែរមានការឯកភាពជាតិដោយគ្មានប្រើគ្រាប់កាំភ្លើ ងសូម្បីមួយគ្រាប់។ខ្ញុំយកក្បាលរបស់ខ្ញុំទៅ ដូរជាមួយនឹងសន្តិភាពក៏ប្ដូរជាមួយនឹងការ រស់រានមានជីវិតទៅប្ដូរហ្នឹងកំណែទម្រង់ទាំងឡាយដើម្បីការអភិវឌ្ឍសេដ្ឋនកិច្ចសង្គ មនេះជាជោគជ័យតែខ្ញុំមិនទាន់ប្រកាសថាជាគ្រូជោគជ័យទេហើយក៏មិនទាន់អាចទៅបង្រៀនអ្នកដទៃពីភាពជោគជ័យនោះដែរ ” ។
សម្តេចតេជោបន្តថាខ្ញុំលើកទឹកឱ្យបន្តមានការបង្ហាត់បង្រៀន បណ្តុះផ្នត់គំនិតវិជ្ជមាននិងជោគជ័យដល់ស្រទាប់មហាជនខ្មែរតែក៏ត្រូវជៀសវាងនូវពាក្យពេចន៍ខ្លះៗដែលមានភាពរសើបនិងបង្កបញ្ហាដល់សង្គម។ ហើ យត្រូវខំរៀនឲ្យបានច្រើននៅអក្សរសាស្ត្រខ្មែរនិងរបៀបនិយាយ ។ ហើយបញ្ហារបៀ បនិយាយទៀតសើចខ្ញុំសុំផ្ដាំដំបូងបំផុតត្រូវដឹងថាអ្នកណាអង្គុយពីមុខ។ ដើម្បីជាវាគ្មិន ល្អយើងគួរត្រូវតែដឹងថាអ្នកណាដែលអត់នៅអង្គុយពីមុខយើង។
សូមជម្រាបថាថ្មីៗនេះមានបុគ្គលមួយចំនួនដែលតាំងខ្លួនជាគ្រូជោគជ័យចែករំលែកគំ និតរបស់ពួកគេដល់មហាជនហើយថែមទាំ ងបង្កឲ្យមានមតិរិះគន់ដោយសារតែការនិ យាយរបស់ខ្លួនបង្កើតឲ្យមានការដោយប្រៀបធៀបវណ្ណៈសង្គម។
ក្រោយរងប្រតិកម្មពីមហាជនគ្រូជោគជ័យទាំងនោះបានដឹងកំហុសនិងប្រកាសសូមទោសជាសាធារណៈផងដែរ៕

អត្ថបទដែលជាប់ទាក់ទង