Banner KNP Detail Top

ស្រីម្នាក់ ជាជនសង្ស័យ ត្រូវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចទូរស័ព្ទ និងកាបូបលុយក្នុងកម្មវិធីប្រគុំតន្ត្រីស្រាបៀ

ស្រីម្នាក់ ជាជនសង្ស័យ ត្រូវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចទូរស័ព្ទ និងកាបូបលុយក្នុងកម្មវិធីប្រគុំតន្ត្រីស្រាបៀ

ខេត្តកំពង់ធំ ៖ កាលពី យប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ នៅចំណុចតារាងបាល់ទាត់មួយកន្លែង ស្ថិតក្នុងភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ហង្ស ឃ្លីន ភេទស្រីអាយុ២០ឆ្នាំនៅភូមិស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បានធ្វើសកម្មភាពដើរលួចទូរស័ព្ទ និងកាបូបពីជនរងគ្រោះចំនួន៥នាក់ រួមមាន ១-ឈ្មោះ សុត ណាង ភេទប្រុសអាយុ៦៣ឆ្នាំ រស់នៅភូមិប្រនាគ ឃុំចើងដើង ស្រុកបារាយណ៍ បាត់បង់លុយចំនួន៦០ម៉ឺនរៀល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក បង្កាន់ដៃផ្ញើរម៉ូតូ១សន្លឹក ២-ឈ្មោះ សយ ឡែន ភេទស្រី អាយុ១៦ឆ្នាំ នៅភូមិសង្គ្រោះ ឃុំប្រាសាទ ស្រុកសន្ទុក បាត់បង់ទូរស័ព្ទដៃមួយគ្រឿង ពណ៌ទឹកសមុទ្រ ៣-ឈ្មោះប៉ូច ស៊ីណាន ភេទស្រី អាយុ១៧ឆ្នាំ នៅភូមិសង្គ្រោះ ឃុំប្រាសាទ ស្រុកសន្ទុក បាត់ទូរស័ព្ទដៃ១គ្រឿង ពណ៌ស្វាយ ៤-ឈ្មោះ ឡះ រីតា ភេទស្រី អាយុ២៣ឆ្នាំ នៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ បានបាត់ទូរស័ព្ទ១គ្រឿង ពណ៌ស្វាយ និង៥-ជនរងគ្រោះឈ្មោះ ភាព ពិសី ភេទស្រីអាយុ១៦ឆ្នាំ នៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ បានបាត់បង់ទូរសព្ទ១គ្រឿងពណ៌ប្រផេះ។
ជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង