Banner KNP Detail Top

យុវជន៣នាក់ ខណៈពេលកំពុងតែឈររង់ចាំណាត់ជួបភាគីមួយក្រុមទៀត មកកាប់គ្នា កម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងដកហូតកាំបិតប៉័ងតោ ដាវ និងខ្សែក្រវ៉ាត់

យុវជន៣នាក់ ខណៈពេលកំពុងតែឈររង់ចាំណាត់ជួបភាគីមួយក្រុមទៀត មកកាប់គ្នា កម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងដកហូតកាំបិតប៉័ងតោ ដាវ និងខ្សែក្រវ៉ាត់

ភ្នំពេញ ៖ កាលពី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ នៅត្រង់ចំណុចមុខផ្សារព្រៃទារ ផ្លូវបេតុង ស្ថិតក្នុងភូមិត្រពាំងជ្រៃ សង្កាត់ការកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា យុវជន៣នាក់ ខណៈពេលកំពុងតែឈររង់ចាំណាត់ជួបភាគីមួយក្រុមទៀតមកកា.ប់គ្នា ក៏ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគររដ្ឋបាលចោមចៅទី៣ ឃាត់ខ្លួន និងដកហូតកាំបិតប៉័ងតោ ដាវ និងខ្សែក្រវ៉ាត់។
នៅមុនពេលកើតហេតុ គេបានឃើញក្រុមយុវជនទាំង៣នាក់នោះ មានជម្លោះជាមួយយុវជនមួយក្រុមទៀតតាមរយៈឆាតហ្វេសប៊ុក ហើយក៏ឆាតណាត់គ្នា ដើម្បីកាប់គ្នា ដោយឈររង់ចាំនៅន្លែងកើតហេតុខាងលើ។ ស្របពេលនោះ មិនទាន់បានណាត់គ្នាជួបផង ក៏ជួបនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដែលកំពុងជិះម៉ូតូល្បាតពួនស្ទាក់នៅក្នុងមូលរដ្ឋាន ហើយមានការសង្ស័យក៏ឃាត់ខ្លួនយុវជនទាំង៣នាក់ ដើម្បីសួរនាំ និងឆែកឆេរ ស្រាប់តែរកឃើញមានកាំបិតប៉័ងតោចំនួន២ដើម ដាវមួយដើម និងខ្សែក្រវ៉ាត់មួយខ្សែទៀតផង។ ឃាត់ខ្លួន និងឆែកឆេររួចរាល់ហើយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ បានប្រគល់ក្រុមយុវជនទាំង៣នាក់ រួមទាំងវត្ថុតាង ទៅអោយប៉ុស្តិ៍នគរបាលរដ្ឋបាលការកាបទី២វិញ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង