Banner KNP Detail Top

ស្អែកនេះ! តុលាការ នឹងប្រកាសសាលក្រមជនបង្កបើកឡានបុកបុរសម្នាក់ស្លាប់ ចោលកូន៣នាក់ និងប្រពន្ធកាលពី២ឆ្នាំមុន ជនរងគ្រោះអត់ទាន់បានសំណង

ស្អែកនេះ! តុលាការ នឹងប្រកាសសាលក្រមជនបង្កបើកឡានបុកបុរសម្នាក់ស្លាប់ ចោលកូន៣នាក់ និងប្រពន្ធកាលពី២ឆ្នាំមុន ជនរងគ្រោះអត់ទាន់បានសំណង

(ភ្នំពេញ)៖ ស្អែកនេះ នៅថ្ងៃទី១០ ខែមេសា ឆ្នំា២០២៣នេះ នឹងប្រកាសសាលក្រមលើជនបង្កបើកឡានបុកបុរសម្នាក់ស្លាប់ ចោលកូន៣នាក់ និងប្រពន្ធកាលពី២ឆ្នាំមុន ខណៈជនរងគ្រោះអត់ទាន់បានសំណងអ្វីឡើយ។
ជនបង្កដែលបើករថយន្ដបុកបុរសម្នាក់ស្លាប់ ចោលកូន៣នាក់ និងប្រពន្ធ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។
ការចាប់ខ្លួននេះ ធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ លោក ស៉ិន សុវណ្ណរ័ត្ន ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ។ ជនត្រូវចោទឈ្មោះ ម៉ែន អ៊ង អាយុ៣៩ឆ្នាំ មានទីលំនៅភូមិកែវកាំភ្លើង ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ។
ចៅក្រមស៉ើបសួរ បានសម្រេចចោទប្រកាន់ជនបង្ក ម៉ែន អ៊ង ពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្ដាលឲ្យអ្នកដទៃស្លាប់» ប្រព្រឹត្តនៅចំណុចផ្លូវលេខ២ ប្រសព្វផ្លូវបេតុងបុរីជារតនៈ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សេចក្ដីរាយការណ៍ កន្លងមក បានឲ្យដឹងថា ក្រោយចាប់ខ្លួនបានជនបង្ក ម៉ែន អ៊ង ភ្លាម កំពុងមានគេរត់ការអន្ដរាគមន៍ដើម្បីឲ្យជននេះអាចនៅក្រៅឃុំជាបណ្ដោះអាសន្ន។
ខណៈដែលក្រុមគ្រួសាររបស់ជនរងគ្រោះ បន្ទាប់ពីបាត់បង់ប្ដី និងជាឪពុក ដែលជាបង្គោលគ្រួសារនោះកំពុងរស់នៅយ៉ាងសោកសង្រែងជាទីបំផុត។ ជនរងគ្រោះមិនទាន់ទទួលបានសំណងទេ ទោះបីកន្លងមក មេធាវីជនបង្កធ្លាប់សន្យា ផ្តល់សំណងយ៉ាងណាក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង