Banner KNP Detail Top

កុដិនិងសាលាឆាន់នៅវត្តអរិយក្សត្រ ត្រូវអគ្គិភយ័ឆាបឆេះទាំងស្រុង

កុដិនិងសាលាឆាន់នៅវត្តអរិយក្សត្រ ត្រូវអគ្គិភយ័ឆាបឆេះទាំងស្រុង

កណ្តាល៖ កុដិនិងសាលាឆាន់នៅវត្តអរិយក្សត្រត្រូវអគ្គិភយ័ទាំងស្រុងនៅ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣នេះ ។វត្តស្ថិតនៅភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ក្នុងពេលកើតហេតុកម្លាំងគណៈបញ្ជាការឯកភាពស្រុកល្វាឯមដឹកនាំដោយលោក កន សុខកាយ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពក្រុងអរិយក្សត្រដឹកនាំដោយលោក ចាន់ តារា ដោយមានការចូលរួមពីកងកម្លាំងអធិការស្រុកល្វាឯមនិងកម្លាំងបញ្ជាការអាវុធហត្ថមូលដ្ឋានស្រុកនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលចុះអន្តរាគមន៍ពន្លត់។
មុនពេលកើតហេតុ ព្រះចៅអធិការវត្តបានឃើញផ្សែងភ្លើងឆេះចេញពីក្នុងកុដិភ្លាមនោះព្រះអង្គក៏បានស្រែកឱ្យអង្គផ្សេងទៀតដើម្បីជួយគ្នាពន្លត់ហើយ។លើងដែលឆេះកុដិនិងសាលាឆាន់គឺបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីកុដិនិងសាលាឆាន់ដែលបានឆេះខូចខាតទាំងស្រុងនៅមិនទាន់ដឹងទំហំខូចខាតនៅឡើយទេរង់ចាំជំនាញចុះពិនិត្យនិងធ្វើការវាស់វែងសិន៕

អត្ថបទដែលជាប់ទាក់ទង