Banner KNP Detail Top

យុវជនម្នាក់ ក្នុងចំណោម០២នាក់ ត្រូវភាគីម្ខាងទៀត ស្ទាក់បាញ់សម្លាប់ យ៉ាងសាហាវឃោរឃៅពេលកំពុងជិះម៉ូតូឌុបគ្នា នៅតាមផ្លូវ

យុវជនម្នាក់ ក្នុងចំណោម០២នាក់ ត្រូវភាគីម្ខាងទៀត ស្ទាក់បាញ់សម្លាប់ យ៉ាងសាហាវឃោរឃៅពេលកំពុងជិះម៉ូតូឌុបគ្នា នៅតាមផ្លូវ

ខេត្តបាត់ដំបង ៖ នេះបើតាមព័ត៌មានបឋមពីសមត្ថកិច្ច កាលពីរសៀលថ្ងៃទី០៩ មេសា ឆ្នំា២០២៣នេះ  ត្រង់ចំណុចភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល តែក្រុមខ្មាន់កាំភ្លើងខ្លី បាននាំគ្នារត់គេចខ្លួនចោលម៉ូតូ និងទូរស័ព្ទ០១គ្រឿង នៅកន្លែងកើតហេតុ។

ជនរងគ្រោះឈ្មោះ រឿង ប៉ូឡូ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ។ ជនរងគ្រោះមានគ្នា០២នាក់ ហើយត្រូវខ្មាន់កាំភ្លើងតាមស្ទាក់បាញ់ប្រហារនៅលើផ្លូវលំមួយកន្លែង ក្រោយពីប៉ះពាក្យសំដីគ្នាប៉ុន្មានម៉ាត់។

ភាភីជនដៃដល់មានគ្នាប្រហែលពី០៤ ទៅ៥នាក់ បានតាមស្ទាក់បាញ់ភាគីរងគ្រោះដែលមានគ្នា០២នាក់ ហើយពួកគេជាមនុស្សស្គាល់គ្នាយ៉ាងច្បាស់ ដែលធ្លាប់មានប្រវត្តិឈ្មោះប្រកែកគ្នាយ៉ាងក្ដៅគគុកផង កាលពីប៉ុន្មានថ្ងៃមុននេះ។

សំណុំរឿងនេះ បើតាមការបំភ្លឺពីសាក្សីនានា ភាគីជម្លោះទាំង០២ធ្លាប់ឈ្មោះគ្នាកាលពីប៉ុន្មានថ្ងៃមុននេះ តាមសាក្សីជម្លោះនោះពុំមានវត្តមានជនរងគ្រោះទេ ។ ក្រុមជនដៃដល់ដែលមានគ្នាពី៤ ទៅ៥នាក់ បានជិះម៉ូតូតាមស្ទាក់ក្រុមជនរងគ្រោះ លុះជួបនៅតាមផ្លូវពួកគេ ក៏ប៉ះពាក្យសំដីគ្នាមួយប្រាវ ស្រាប់តែត្រូវភាគីដៃដល់ដកកាំភ្លើងបាញ់ចំនួន០២គ្រាប់ ទៅលើជនរងគ្រោះ មួយគ្រាប់ចំដើមទ្រូង និងមួយគ្រាប់ទៀតខុស។

 

ជនរងគ្រោះ បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត។ សាក្សី បាននិយាយថា ពេលស្នូរផ្ទុះកាំភ្លើង គេឃើញមានមនុស្សមួយក្រុមបានជិះម៉ូតូ និងមានខ្លះរត់ ខណៈគេឃើញជនម្នាក់ដេកដួលក្បែរចិញ្ចើមផ្លូវ។ ពេលនោះ អ្នកភូមិបានផ្អើលឆោឡោឡើង រត់ទៅជួយជនរងគ្រោះ ដែលពោរពេញទៅដោយឈាមជោកជាំ។  ភ្លាមៗ គេមិនទាន់ដឹងពីមូលហេតុ ដែលនាំក្រុមក្មេងទំនើងទាំងនេះឈ្លោះរហូតដកកាំភ្លើងបាញ់ប្រហារគ្នានោះទេ ស្រាប់តែសុខៗមានរឿងនេះកើតឡើង។ ប៉ុន្តែបើតាមការសួរនាំភាគីជម្លោះសុទ្ធតែជាមនុស្សស្គាល់គ្នា។

លោក សេង លុច អធិការស្រុកថ្មគោលបានប្រាប់ថា នៅកន្លែងកើតហេតុ កម្លាំងជំនាញរឹបអូសបានម៉ូតូ០១គ្រឿង និងទូរស័ព្ទ០១គ្រឿង ដែលជារបស់ភាគីដៃដល់ដែលរត់ចោល ហើយភាគីជនដៃដល់នេះ យើងបានកំណត់អត្តសញ្ញាណអស់ហើយ តែពួកគេកំពុងរត់គេចខ្លួន។ មន្ត្រីជំនាញ កំពុងសួរនាំសាក្សីនានា និងមនុស្សមួយចំនួនដែលពាក់ព័ន្ធក្នុងរឿងនេះ ៕

អត្ថបទដែលជាប់ទាក់ទង