ក្មេងស្រីម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀត បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យ ក្រោយពួកគេនាំគ្នាចុះលេងទឹកអាង ហើយបានលង់
ក្មេងស្រីម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀត បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យ ក្រោយពួកគេនាំគ្នាចុះលេងទឹកអាង ហើយបានលង់
ខេត្តបាត់ដំបង៖ ទើបទទួលព័ត៌មានបាននៅថ្ងៃទី១០ខែមេសា ឆ្នាំ២០២៣នេះ ករណីក្មេងស្រី០១នាក់បានស្លាប់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យក្រោយពួកគេនាំគ្នាចុះលេងទឹកអាងហើយបានលង់។
ករណីនេះ បានកើតឡើងកាលពី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ នៅចំណុចក្រុមទី២ ស្ថិតក្នុងភូមិស្រែរាជ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។
ក្មេងរងគ្រោះ (ស្លាប់)មានឈ្មោះ ប្រុស សុវណ្ណត្តី ភេទស្រី អាយុ ១០ឆ្នាំ និងក្មេងរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ឈ្មោះ រឿន ដារ៉ា ភេទស្រី អាយុ១០ឆ្នាំ ទាំងពីរនាក់រស់នៅក្នុងភូមិស្រែរាជ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។ សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុនិងបានពិនិត្យកោសល្យវិច័យរួចបានសន្និដ្ឋានថាសពក្មេងរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកអាងពិតប្រាកដមែន បន្ទាប់មកក៏បានប្រគល់ឲ្យអាណាព្យាបាលយករៀបចំធ្វើបុណ្យតាមប្រពៃណី៕