Banner KNP Detail Top

បុរសម្នាក់ ផឹកស្រាស្រវឹង រួចបេីករថយន្តមួយគ្រឿង រេចង្កូតទៅបុកបង្គោលប៉ាណូដ៏ធំមួយដេីមបណ្ដាលឱ្

បុរសម្នាក់ ផឹកស្រាស្រវឹង រួចបេីករថយន្តមួយគ្រឿង រេចង្កូតទៅបុកបង្គោលប៉ាណូដ៏ធំមួយដេីមបណ្ដាលឱ្យរងការខូចខាត ព្យាយាមបេីករត់បានប្រមាណ៣០០ម៉ែត្រ ក៏ត្រូវសមត្ថកិច្ចឃាត់ជាប់

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីង កាលពី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
នៅពេលកេីតហេតុគេឃេីញរថយន្តម៉ាក TOYOTA HILUX ពាក់ផ្លាកលេខ ភ្នំពេញ 2BN-0772 ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះមុន្នីវង្សក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនល្មម ហើយ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតមកស្ដាំដៃបុកបង្គោលស្លាកប៉ាណូដ៏ធំមួយដេីមរងការខូចខាត។ ភ្លាមៗនោះរថយន្តបង្កមិនឈប់នៅកន្លែងកន្លែងកេីតហេតុទេ គឺព្យាយាមបេីករត់ទាំងរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំរហូតដល់មុខវិទ្យាល័យ ព្រះយុគន្ធរ ក៏ត្រូវសមត្ថកិច្ចដែលប្រចាំការនៅភ្លើងស្តុបពេទ្យចិនឃាត់ជាប់ទាំងតៃកុងនិងរថយន្តបង្ក ។
គ្រោះថ្នាក់ចរាចរណ៍នេះ គេសង្កេតឃេីញអ្នកបេីកបររថយន្តបង្កមានសភាពស្រវឹងស្រាជាខ្លាំងដោយចុះពីលេីរថយន្តទប់ខ្លួនមិនចង់នឹង ។ ប៉ុន្តែក្នុងករណីនេះមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ ។ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌ៧មករា បានចុះមកធ្វេីការវាស់វែងយករថយន្តបង្កនិងនាំខ្លួនបុរសជាតៃកុង ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរង់ចាំដោះស្រាយតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង