តើឈ្មួញឈើឈ្មោះយាយធូ អាចមានវាសនារកសុីដឹកឈើបន្តបានទៀតបានដែរឬទេ? ខណ: រៀបរាប់ថា
តើឈ្មួញឈើឈ្មោះយាយធូ អាចមានវាសនារកសុីដឹកឈើបន្តបានទៀតបានដែរឬទេ? ខណ: រៀបរាប់ថា បានបង់លុយឲ្យសមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធតាមដងផ្លូវអស់ហើយ គ្មានអស់លោកណា ហ៊ានមកប៉ះរថយន្តគាត់នោះឡើយ
ខេត្តកំពង់ស្ពឺ៖ ជាក់ស្តែងនៅថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០២៣ អង្គភាពសារព័ត៌មានយើងបានឮសំដីដ៌ហួសចិត្តមួយ ពីរកូនស្រីរបស់ឈ្មួញឈើជើងខ្លាំង សំដីផ្អែម ពូកែរខាង លួងលោម ដោយគេស្គាល់ឈ្មោះថា យាយធូ ទោះមានការបង្ក្រាបពីរសំណាក់ ខាងជំនាញបរិស្ថានក៌ដោយគឺឈ្មួញឈើ ឈ្មោះយាយធូរូបនេះ ឲ្យកូនចៅ ដឹកចេញលើសដើម ដោយ មានក្បួនរថយន្តរបស់គាត់ចាប់២គ្រឿងទៅ៣គ្រឿងឯណោះ សម្រាប់ជាមធ្យោបាយដឹកជញ្ជូនធ្វើសកម្មភាពដឹកជញ្ជូនឈើយ៉ាងសកម្មជារៀងរាល់ថ្ងៃខណ:តម្រូវការមានមេឈ្មួញធំចាំទទួលទិញ គ្រប់ទិសទី។ ជាពិសេសនៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ២៥ -២៦ ស្ថិតនៅក្នុងភូមិអូរទឹកអន្ទង់ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺអង្គភាពសារព័ត៌មានយើងបានជួបរថយន្តមួយគ្រឿងស៊េរីចាស់ម៉ាកតូពេជ្រ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2H-7662 ផ្ទុកទៅដោយឈើពេញប្រៀបក្នុងរថយន្ត ដោយគេស្គាល់ម្ចាស់មានឈ្មោះ យាយធូ អាយុជាង៥០ឆ្នាំ ជាមេឈ្មួញល្បីឈ្មោះប្រចាំស្រុកឱរ៉ាល់ដោយសព្វថ្ងៃ រស់នៅក្នុងភូមិពុទ្រ្ទា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមេឈ្មួញរូបនេះមិនចេញមុខនោះទេ ? ក្រោយពីរខាងជំនាញបរិស្ថានចាប់ញឹកញាប់ពេក បានក្លាយទៅជា ស្គាល់ចិត្តស្គាល់ថ្លើមគ្នាទៅហើយបានបំលែងបំភាន់រូបភាពថ្មី តាមរយះរថយន្តចំនួន ៣គ្រឿង ដ៌ដែល ដោយប្ដូរក្បាច់គុណថ្មី មាន អ្នករត់ការដូចជា កូនស្រីបង្កើត កៃកុងរថយន្ត និងប្តីជាដើម ។ បើតាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា ឈ្មួញឈើយាយធូរូបនេះ បានដឹកជញ្ជូនឈើចេញពីតំបន់ជាំ និងចេញពីសំរោង ដោយឆ្លងកាត់ស្នាក់ការរងបរិស្ថានទេទឹកពុះ ដែលមាន លោក កង ញឹប ជាប្រធានស្នាក់ការ ផងដែរ ហើយមាន សមត្ថកិច្ចជាច្រើនស្ថាប័នទៀត ដែលមានបេសកកម្មចុះមកទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅតាមដងផ្លូវក៌ដូចជានៅតំបន់រក្សាការពារជាដើម។
ជាក់ស្តែងនៅថ្ងៃដ៌ដែលនោះ អ្នកសារព័ត៌មានយើងបានរាយការណ៍ទៅជំនាញមេព្រៃ និងអាវុធហត្ថស្រុកសំរោងទងដើម្បីចុះអន្តរាគមន៍បង្ក្រាបរថយន្តដឹកឈើពេញមួយរថយន្តខាងនោះ ស្រាប់តែអស់លោកនិយាយតបមកវិញថា មិនមានកម្លាំងគ្រប់គ្រាន់នោះទេ ខណៈដែលតៃកុងរថយន្តដឹកបទល្មើសព្រៃឈើរូបនោះ បាននិយាយក្តែងៗថា គ្មានសមត្ថកិច្ចហ៊ានចាប់ឬបង្ក្រាបរថយន្តដឹកឈើរបស់គេបាននោះទេ ក៏ព្រោះតែ មេគេឈ្មោះ(យាយធូ)បានបង់លុយឱ្យគ្រប់ជំនាញរួចរាល់អស់ហើយមិនមានការព្រួយបារម្ភ រឿងគេចាប់ឬបង្ក្រាបនោះទេ សំខាន់ឱ្យតែមានឈើដឹករាល់ថ្ងៃទៅបានហើយ។ ការដែលបទល្មើសព្រៃឈើចរាចរណ៍រាល់ថ្ងៃយប់បែបនេះ វាផ្ទុយស្រឡះពីអនុសាសន៍របស់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺដែលកន្លងមកលោកអះអាងថា នៅក្នុងខេត្តរបស់លោកមិនមែនសម្រាប់ឱ្យក្រុមឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើនោះឡើយ! ឬមួយក៏លោកបានត្រឹមតែមានប្រសាសន៍ ហើយថ្នាក់ក្រោមមិនរាយការណ៍ទៅលោកអភិបាលខេត្តទេដឹង ទើបបទល្មើសដឹកជញ្ជូនឈើហាក់បីដូចជាផ្គើនប្រសាសន៍លោកទៅវិញ។ បើតាមការបង្ហើប មេឈ្មួញបំផ្លាញព្រៃឈើឈ្មោះ យាយធូ នេះមានរថយន្តដឹកឈើចំនួន០៣គ្រឿងឯណោះ ដឹកជញ្ជូនរាល់យប់ថ្ងៃផ្លាស់ប្តូរគ្នា សំខាន់ឱ្យតែមានឈើ យាយធូ បានដឹកឈើចេញពីតំបន់ជាំ និងខាងសំរោងយកមកដាក់នៅតាមដេប៉ូឈើ ម្តុំថ្នល់កែងអូរគរគី ដេប៉ូនៅក្នុងខេត្តកំពង់ស្ពឺ និងឆ្ពោះទៅដេប៉ូស្រុកបសេដ្ឋ មិនដែលឃើញមានសមត្ថកិច្ចឬស្ថាប័ន និងជំនាញណាចាប់បង្ក្រាប រថយន្តទាំង០៣គ្រឿងរបស់មេឈ្មួញល្បីឈ្មោះ យាយធូ នេះបានម្តងណាឡើយ កន្លងមកធ្លាប់ខាងជំនាញបរិស្ថានធ្វើការបង្ក្រាបដែរ គឺចាប់បានតែ ២ថ្ងៃរួចឈ្មួញឈើឈ្មោះយាយធូរូបនេះបន្តសកម្មភាពដឹកជញ្ជូនដ៌ដែល ចំណុចនេះដោយគេដាក់ការសង្ស័យសមត្ថកិច្ចនិងជំនាញនៅតាមដងផ្លូវ ស្រុកសំរោងទង ក្រុងច្បារមន ស្រុកបសេដ្ឋ និងខេត្តកំពង់ស្ពឺទាំងអស់ ត្រូវថ្នាំសណ្តំរបស់ យាយធូ អស់ហើយទើបមិនឆន្ទៈក្នុងការបង្ក្រាបបែបនេះ។
ក្រោយពីកាផ្សព្វផ្សាយឬជាការជូនដំណឹងនេះរួចមកអង្គភាពសារព័ត៌មានយើងសង្ឃឹមលើថ្នាក់ដឹកនាំនិងសមត្ថកិច្ចឬមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ នៅ តាមគោលដៅតាមដងផ្លូវ ក្នុងខេត្តកំពង់ស្ពឺ ជាពិសេស អង្គភាពសារព័ត៌មានយើងសូមសំណូមពរដល់ ឯកឧត្តម វុីសំណាង អភិបាលនៃគណ:អភិបាលខេត្តកំពង់ស្ពឺ និង លោក ឈាងតុលា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទខេត្តកំពង់ស្ពឺចាត់ឲ្យមន្ត្រីក្រោមឱវ៉ាទប្រចាំតាមគោលដៅបង្កើតស្នាដៃចុះបង្ក្រាបរថយន្តរបស់ឈ្មួញឈើឈ្មោះយាយធូ បានដឹកជញ្ជូនបទល្មើសព្រៃឈើយ៉ាងសកម្មដែលមានខ្លឹមសាររៀបរាប់ដូចខាងលើនេះផងទាន។ អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារមុីខ្លួនពាក់ព័ន្ធនឹងម្ចាស់ក្បូនរថយន្តគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយនេះ សូមទាក់ទង លេខទូរស័ព្ទតាមទូរទស្សន៌ tv online យើងខ្ញុំ រៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជាគឺឲ្យមានភាពសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ ៕