ពលករខ្មែរដែលធ្វើចំណាកស្រុក ធ្វើការនៅប្រទេសថៃ បានសម្រុកវិលមកកាន់ស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិ ដូង
ពលករខ្មែរដែលធ្វើចំណាកស្រុក ធ្វើការនៅប្រទេសថៃ បានសម្រុកវិលមកកាន់ស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិ ដូង
បាត់ដំបងៈ យោងតាមការបញ្ជាក់របស់លោក ឃឹម ទិព្វមុនី ប្រធានទីស្នាក់ការច្រកទ្វារព្រំដែន អន្តរជាតិ ដូង បានបញ្ជាក់នៅថ្ងៃទី ១០ ខែមេសាឆ្នាំ ២០២៣ នេះថា ពលករខ្មែរ ចាប់ផ្តើមសម្រុកចេញពីប្រទេសថៃ ឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀងខេត្តបាត់ដំបង មានចំនួនច្រើន ជាបន្តបន្ទាប់ ដោយគិតចាប់ពីថ្ងៃទី ០១ មកទល់ព្រឹកនេះ ពលករចំនួនចន្លោះពីជិត ១.០០០ នាក់ ដល់ជាង ២.០០០ នាក់ ក្នុងមួយថ្ងៃៗ។
ពលករខ្មែរដែលធ្វើចំណាកស្រុក ធ្វើការនៅប្រទេសថៃ បានសម្រុកវិលមកកាន់ស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិ ដូង ចាប់ពី ១.០០០ ទៅជាង ២.០០០ នាក់ ក្នុងមួយថ្ងៃ ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ។
ផ្អែកតាមតួលេខប្រចាំថ្ងៃ ខាងលើ មកទល់ថ្ងៃទី៩ ខែមេសា ចំនួនពលករ មានចំនួន ប្រហាក់ប្រហែល ១៥.០០០ នាក់ហើយ។ ដោយឡែក នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះដែរ ពលករខ្មែរដែលធ្វើចំណាក ស្រុក ទៅធ្វើការនៅប្រទេសថៃ នៅបន្តចាកចេញ ជាហូរហែបន្តបន្ទាប់៕