នៅតាកែវ ! ចាប់បានហើយ ជនដៃដល់ម្នាក់ ពិតជា កាចសាហាវ ឃោរឃៅ ស្មើក្រុមជើងខ្លាំង អ្នកក្លាហានបែបជនកំណាច ដូចរឿងចិន ដែលអាងខ្លួនជា
នៅតាកែវ ! ចាប់បានហើយ ជនដៃដល់ម្នាក់ ពិតជា កាចសាហាវ ឃោរឃៅ ស្មើក្រុមជើងខ្លាំង អ្នកក្លាហានបែបជនកំណាច ដូចរឿងចិន ដែលអាងខ្លួនជាកងកម្លាំងប្រដាប់អាវុធ មានតួនាទី ភារកិច្ច ជាអ្នកយល់ច្បាប់ អនុវត្តច្បាប់ ការពារប្រជាពលរដ្ឋ ផ្ទុយទៅវិញ…..
ខេត្តតាកែវ: ជនដៃដល់ម្នាក់ ពិតជា កាចសាហាវ ឃោរឃៅ ស្មើក្រុមជើងខ្លាំង អ្នកក្លាហានបែបជនកំណាច ដូចរឿងចិន ដែលអាងខ្លួនជាកងកម្លាំងប្រដាប់អាវុធ មានតួនាទី ភារកិច្ច ជាអ្នកយល់ច្បាប់ អនុវត្តច្បាប់ ការពារប្រជាពលរដ្ឋ ផ្ទុយទៅវិញ ជាជនទំនើងដែលសង្គមស្អប់ខ្ពើមបំផុត និងសំណូមពរអោយសមត្ថកិច្ចកសាងសំណុំតាមនីតិវិធី ចាត់ការបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោស ។
សូមបញ្ជាក់ថា បើតាមសំដីខាងភាគីរងគ្រោះ បានបញ្ជាក់អោយដឹងថា, ជនដៃដល់ ធ្វើសកម្មភាពបើកឡានស្ទាក់ចាក់ ប្រហារ ពលរដ្ឋ៣នាក់ ម្នាក់ធ្លាយពោះវៀន។ តាមរយៈសកម្មភាពនៃបទល្មើសជាក់ស្តែង ឈានដល់សមត្ថកិច្ចឃាត់ខ្លួន បានហើយនៅល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ។ ការឃាត់ខ្លួនជនបង្កនេះគឺឃាត់នៅក្នុងទីបញ្ជាការដ្ឋាន ក្នុងក្រុងតាខ្មៅបន្ទាប់ពីកម្លាំងនគរបាលខេត្តតាកែវស្នើសុំ ជនបង្កយកមកសាកសួរតាមនីតិវិធី ។ ក្រោយពីនគរបាលជំនាញបើកការស៊ើបអង្កេតដឹងថាជនដៃដល់ធ្វើសកម្មភាពចាក់ពលរដ្ឋមិនខ្លាចសំណាញ់ច្បាប់ប្រព្រឹត្តកាលពីយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ នៅចំណុចផ្លូវលំស្ងាត់មួយកន្លែងស្ថិតក្នុងភូមិឈើទាលបាក់ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ។ ក្រោយពីធ្វើសកម្មភាពជនដៃដល់បានរត់ចោលឡានកាមរី ពណ៌ស ផលិតឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ AV -7891 មួយគ្រឿងក៏រកឃើញបណ្ណសម្គាល់ខ្លួនទើបដឹងថាជនដៃដល់ជាកងកម្លាំងប្រដាប់អាវុធ។
ប្រភពច្បាស់ការពីនគរបាលខេត្តតាកែវបានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននៅក្នុងបន្ទាយម្នាក់នោះឈ្មោះសំ វុទ្ធី មានឋាននន្តរសក្តិវរសេនីយ៍ទោ។ នគរបាលខេត្តតាកែវបានបញ្ជាក់ថាជនសង្ស័យរូបនេះខាងប្រធានអង្គភាពរបស់គេមិនទាន់ប្រគល់អោយនៅឡើយទេរងចាំអង្គភាពគេសាកសួរនិងបំពេញឯកសាររួចរាល់សិនទើបប្រគល់ខ្លួនជនប្រព្រឹត្តបទល្មើសអោយនគរបាលជំនាញចាត់ការតាមនិតិវិធីច្បាប់។
ពលរដ្ឋខេត្តតាកែវសង្ឃឹមថា ប្រធានអង្គភាពរបស់ជនដៃឆៅអាងខ្លួនជាកងកម្លាំង ស្ទាក់ចាក់ប្រហារ ពលរដ្ឋបណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរចំនួន៣នាក់មិនអោយរួចផុតពីសំណាញ់ច្បាប់បានឡើយនិងប្រគល់ជនល្មើសអោយនគរបាលខេត្តតាកែវចាត់ការតាមច្បាប់កុំអោយខូចឈ្មោះអង្គភាពកងកម្លាំងប្រដាប់អាវុធ។
គួររំលឹកថា កាលពីយប់ថ្ងៃកើតហេតុនេះ ជនរងគ្រោះ បានចេញពីហូបការអ្នកស្រុកនៅក្នុងឃុំកើតហេតុនោះខណះពេលដើរជិតដល់រថយន្តខ្លួនស្រាប់តែមានភ្ញៀវដែលចេញពីហូបការដែលនោះបើកឡានហាយឡិនដ័រពណ៌ក្រហមទៅមុខថយក្រោយបត់មិនរួចទំនងជាស្រវឹងស្រាខ្លាំងទើបគ្នីគ្នាខាងរងគ្រោះម្នាក់ថា (តាមមើលគាត់ទើបរៀនបើកឡាន) ! ជាហេតុធ្វើអោយអ្នកបើកឡានរូបនោះច្រឡោតខឹងនិងបានស្រែកគំរាមថា(ពួកអ្ហែងចង់សុីគ្រាប់សំណរមែន?ពួកអ្ហែងអត់ដឹងថាអញជានគរណាទេអី?)គំរាមរួចតៃកុហឡានចិត្តឆើតដៃឆៅរូបនោះក៏បានតេទូរស័ព្ទហៅបក្សពួករបស់គេមក។ភ្លាមនោះដោយខ្លាចមានរឿងភាគីរងគ្រោះបានបបួលគ្នាបើកឡានចេញដែលមានគ្នា៥នាក់។ខណះពេលបើកមកដល់ចំណុចផ្លូវស្ងាត់ក៏ស្រាប់តែមានរថយន្ត១គ្រឿងបើកវ៉ាមកបត់ឈប់មុខឡានខ្លូននិងមានរថយន្ត១គ្រឿងទៀតឈប់បិតគូទពីក្រោយជាហេតុធ្វើអោយរថយន្តភាគីរងគ្រោះទៅមុខ និងថយក្រោយមិនរួច ទើបភាគីរងគ្រោះចំនួន២នាក់បើកទ្វារចេញមកសួរក៏ត្រូវជនដៃដល់យកដំបងដែករលាស់មកវាយក្បាលជនរងគ្រោះបែកក្បាលហូរឈាមភ្លាមនោះអ្នកជិះក្នុងរថយន្តជនរងគ្រោះចេញមកមើលក៏បានប្រតាយប្រតប់គ្នាក៏ត្រូវជនដៃឆៅរូបនោះយកកាំបិតចុចមកចាក់ប្រហារបណ្តាលអោយជនរងគ្រោះម្នាក់រងរបួសសុះខ្លួននិងធ្លាយពោះវៀនចេញក្រៅ រីឯ២នាក់ទៀតរងរបួសធ្ងន់។ភ្លាមនោះក៏មានសាច់ញាតិជនរងគ្រោះនិងនគរបាលមូលដ្ឋានមកដល់ទើបជនដៃដល់រត់ចោលឡាន១គ្រឿងនៅកន្លែងកើតហេតុ។សមត្ថកិច្ចក៏បានយករថយន្តនោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទ្រាំង។ រីឯជនរងគ្រោះត្រូវបានសាច់ញាតិដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យនេសាទីរួមខេត្តតាកែវ៕