Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តហ្ស៊ីបមួយគ្រឿង បើកបរក្នុងល្បឿនលឿន រួចជ្រុលបុកម៉ូតូពីក្រោយចំនួន២គ្រឿង បណ្តាលឱ្

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តហ្ស៊ីបមួយគ្រឿង បើកបរក្នុងល្បឿនលឿន រួចជ្រុលបុកម៉ូតូពីក្រោយចំនួន២គ្រឿង បណ្តាលឱ្យស្រ្តីម្នាក់បាត់បង់ជីវិត និងបុរសម្នាក់ទៀត រងរបួសធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ៣

កំពត: កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ រថយន្តហ្ស៊ីបមួយគ្រឿងបានបើកបរក្នុងល្បឿនលឿន រួចជ្រុលបុកម៉ូតូពីក្រោយចំនួន២គ្រឿងបណ្តាលឱ្យស្រ្តីម្នាក់បាត់បង់ជីវិត និងបុរសម្នាក់ទៀតរងរបួសធ្ងន់នៅលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រេច ឃុំបឹងនិមល ស្រុកឈូក ។
ស្ត្រីដែលបានស្លាប់ឈ្មោះ កឹម តុល អាយុ ៥២ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុនេះ ។ ចំណែកបុរសដែលរងរបួសឈ្មោះ សំ ពេជ្រ អាយុ ៣៨ឆ្នាំ រស់នៅភូមិពោធិ៍ដុះ ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។ ប្រភពដដែលបានរៀបរាប់ថា កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី១០ ខែមេសា មានករណីគ្រោះថ្នាក់ចរាចរបង្កឡើងដោយរថយន្តមួយគ្រឿង និងម៉ូតូពីរគ្រឿងនៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១០-១១១ បណ្តាលឱ្យស្ត្រីម្នាក់បាត់បង់ជីវិត និងបុរសម្នាក់ទៀតរងរបួសបាក់ភ្លៅខាងស្តាំ។
សមត្ថកិច្ចបានបន្តថា មុនហេតុការណ៍កើតឡើង គេឃើញម៉ូតូទាំង២គ្រឿងបើកមកពីទិសខាងលិច។ លុះដល់ចំណុចកើត ស្រាប់តែមានរថយន្តហ្ស៊ីបពណ៌ខ្មៅ គ្មានស្លាកលេខបើកមកពីក្រោយក្នុងល្បឿនយ៉ាងលឿន រួចបុកម៉ូតូពេញទំហឹងជាបន្តបន្ទាប់បណ្តាលឱ្យម៉ូតូដួល និងមនុស្សដេករដូករណែលតែម្តង។ ក្នុងស្ថានភាពបែបនោះ អ្នកបើកបរបានរត់គេចបាត់ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ លុះអ្នកជិតខាងចូលទៅជួយ ស្រាប់តែឃើញស្ត្រីជាអ្នកបើកម៉ូតូបានស្លាប់ភ្លាមៗ ចំណែកបុរសម្ចាស់ម៉ូតូមួយគ្រឿងទៀតរងរបួសធ្ងន់ទើបហៅរថយន្តដឹកទៅកាន់មន្ទីរពេទ្យជាបន្ទាន់៕

អត្ថបទដែលជាប់ទាក់ទង