Banner KNP Detail Top

មហាសង្ក្រាន្តឆ្នាំថោះ បញ្ចាស័ក ពុទ្ធសករាជ ២៥៦៧ គ្រិស្តសករាជ ២០២៣ តាមការគណនាឆ្នាំថោះ ដែលតំណាងដោយសត្វទន្សាយ សង្ក្រាន្តចូលនៅថ្ងៃសុក្រ ៩រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា វេលាម៉ោង៤ រសៀល

មហាសង្ក្រាន្តឆ្នាំថោះ បញ្ចាស័ក ពុទ្ធសករាជ ២៥៦៧ គ្រិស្តសករាជ ២០២៣ តាមការគណនាឆ្នាំថោះ ដែលតំណាងដោយសត្វទន្សាយ សង្ក្រាន្តចូលនៅថ្ងៃសុក្រ ៩រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា វេលាម៉ោង៤ រសៀល

ភ្នំពេញ ៖ មហាសង្ក្រាន្តឆ្នាំថោះ បញ្ចាស័ក ពុទ្ធសករាជ ២៥៦៧ គ្រិស្តសករាជ ២០២៣ តាមការគណនាឆ្នាំថោះ ដែលតំណាងដោយសត្វទន្សាយ សង្ក្រាន្តចូលនៅថ្ងៃសុក្រ ៩រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា វេលាម៉ោង១៦៖០០នាទី (ឬវេលាម៉ោង៤ រសៀល)។

អ្វីដែលសំខាន់នោះ គឺឆ្នាំថោះ ឬឆ្នាំទន្សាយរបស់ចាំបាច់បំផុតនោះ គឺ ចេកណាំវ៉ា ដោយសារតែទេវតាឆ្នាំថោះ ព្រះនាម កិមិរាទេវី បុត្រីទី៦ របស់ទ្រង់សោយចេកណាំវ៉ា ហើយឆ្នាំថ្មីនេះទៀតសោតបងប្អូនក៏គួររក្សាសីលប្រាំឱ្យបានជាប់លាប់ នោះទេវតានឹងឱ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គលវិបុលសុខគ្រប់ប្រការ តាំងពីឆ្នាំថ្មីនេះតទៅ។
ទេវតាឆ្នាំថ្មីឆ្នាំថោះ នឹងយាងមកនាវេលាម៉ោង៤រសៀល ថ្ងៃ១៤ មេសា ពេលនោះព្រះអាទិត្យចេញពីមីនរាសីទៅឋិតនៅឯមេសរាសីតាមផ្លូវគោវិថី គឺផ្លូវកណ្តាលមានទេវធីតាមួយព្រះអង្គជា មគ្គនាយិកាព្រះនាម កិមិរាទេវី ជារាជបុត្រីទី៦ នៃកបិលមហាព្រហ្មគង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌សេត(ស)លម្អនៅព្រះកាណ៌ដោយសៀតផ្កាចង្កុលណី អភរណៈបុស្សរាគ័ម ភក្សាហារទ្រង់ចេកណាំវ៉ា ព្រះហស្តស្តាំទ្រង់ ព្រះខ័ន្ត ព្រហស្តឆ្វេងទ្រង់ពិណ ទ្រង់គង់អង្គុតពាក់ឆៀងបើកព្រះនេត្រនៅលើខ្នង មហឹង្សា (ក្របី) ជាយានពាហនៈ។
ទេវតាឆ្នាំថោះ ព្រះនាម កិមិរាទេវី បុត្រីទី៦ របស់ព្រះកបិលមហាព្រហ្ម ទ្រង់នឹងដង្ហែរ ព្រះសិរសា ព្រះកបិលមហាព្រហ្ម នាឆ្នាំនេះក្នុងឱកាសជូនពរជ័យដល់ប្រជារាស្ត្រទូទាំងប្រទេសផងដែរ។
យោងតាមសៀវភៅ មហាសង្ក្រាន្ត ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ គ្រឹស្តរាជ ២០២៣ របស់ឯកឧត្តម អ៊ឹម បូរិន្ទ អ្នកស្រាវជ្រាវវិជ្ជាហោរាសាស្ត្រខ្មែរ ចិន សកល បានឱ្យដឹងថា នៅក្នុងឱកាសសង្ក្រាន្តទាំង៣ថ្ងៃ គឺថ្ងៃទី ១៤ ១៥ និងទី១៦ ខែមេសានេះ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ រៀបចំពលិការ គ្រឿងសក្ការបូជា អុជប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ ទេវបុត្រទេវធីតាឆ្នាំថ្មី ហើយខិតខំលះបង់ចិត្តអាក្រក់អន្យតិរ្ថីយជាចិត្តអប្រិយ៍ជាប់ដោយគំនុំគុំគួនព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អ ប្រកបដោយមេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឱ្យបានជាប់លាប់នោះទេវតានឹងឱ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គលវិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតទៅ។
អ្នកនាង លីណា ដែលជាពលរដ្ឋមួយរូបនៅរាជធានីភ្នំពេញបានឱ្យដឹងថា អ្នកនាងនឹងត្រៀបរៀបចំទទួលទេវតាឆ្នាំថ្មីឱ្យបានល្អប្រសើរ តែយ៉ាងណាមិញ អ្នកនាងលើកឡើងថា ចេកណាំវ៉ា គឺជារបស់ម្យ៉ាងដែលមិនអាចខ្វះបានសម្រាប់ទទួលរៀបចំទេវតាឆ្នាំថ្មី ឆ្នាំថោះ។
អ្នកនាងបានបន្តថា ទេតាឆ្នាំថោះ ទ្រង់សោយចេកណាំវ៉ា សង្ឃឹមថាពលរដ្ឋនឹងសុខសប្បាយ ព្រោះជាប្រភេទផ្លែឈើក្នុងស្រុក និងមិនមែនជារបស់កាច។ អ្នកនាងលីណាបន្តថា ដោយសារតែចេកណាំវ៉ាជារបស់ចាំបាច់សម្រាប់រៀបចំទទួលទេវតា ដូច្នេះសង្ឃឹមថាបងប្អូនអាជីករនឹងមិនតំឡើងថ្លៃនោះទេ៕

អត្ថបទដែលជាប់ទាក់ទង