Banner KNP Detail Top

ពលករខ្មែរបានសម្រុកចូលមកកម្ពុជា ដោយក្នុ្ងងមួយថ្ងៃមានជិត១ម៉ឺននាក់ បណ្តាលឱ្យជាប់គាំង ក្នុងទឹកដីថៃ

ពលករខ្មែរបានសម្រុកចូលមកកម្ពុជា ដោយក្នុ្ងងមួយថ្ងៃមានជិត១ម៉ឺននាក់ បណ្តាលឱ្យជាប់គាំង ក្នុងទឹកដីថៃ

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី១០ មេសា ឆ្នាំ២០២៣ ពលករខ្មែរបានសម្រុកចូលមកកម្ពុជាដោយក្នុ្ងងមួយថ្ងៃមានជិត១ម៉ឺននាក់ បណ្តាលឱ្យជាប់គាំងក្នុងទឹកដីថៃ ហើយត្រូវបានអាជ្ញាធរកម្ពុជា ចុះសម្របសម្រួល២កន្លែង សម្រាប់បំពេញបែបបទ ហើយក៏ធូរស្បើយវិញ នៅស្រុកអារ័ញប្រថេត ខេត្តស្រះកែវ ប្រទេសថៃ ។
ក្រោយទទួលព័ត៌មានថាប្រជាពលរដ្ឋខ្មែរ ដែលជាពលករបានសម្រុកចូលមកកម្ពុជា តាមច្រកខ្លងឡឹក ប្រឈមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បណ្តាលជាប់គាំងខណៈរង់ចាំបំពេញបែបបទ(RE-ENTRYPERMI) ដែលសមត្ថកិច្ចភាគីថៃបំពេញមិនទាន់ ព្រោះពលករខ្មែរសម្រុកចូលមកកម្ពុជាច្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីមកជួបជុំគ្រួសារ នៅពេលកន្លែងធ្វើត្រូវបានសម្រាកការងារ ។
ប្រជាពលរដ្ឋខ្មែរជាពលករដែលជាប់គាំងក្នុងទឹកដីថៃច្រើន អាជ្ញាធរក្រុងប៉ោយប៉ែត និងនគរបាលអន្តោប្រវេសន៍ សហការជាមួយស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានជួបសម្របសម្រួល ជាមួយអាជ្ញាធរ និងសមត្ថកិច្ចភាគីថៃបន្ថែមកន្លែងបំពេញបែបបទនៅស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃ នៅចំណុចស្រុកអារ័ញ្ញប្រថេត ដោយមានរថយន្ត៤ទៅ៥គ្រឿងសម្រាប់ដឹកពលករខ្មែរទៅបំពេញបែបបទនៅស្ថានអគ្គកុងស៊ុលកម្ពុជានៅស្រុកអារញ្ញ រួចហើយដឹកមកវិញច្រកខ្លងឡឹក ដើម្បីបំពេញបែបបទបានលឿនកុំអោយមានកកស្ទះ ។

លោក នេត សារី អគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវប្រទេសថៃបានប្រាប់ថា ក្រោយមានការសម្របសម្រួលកន្លែងបំពេញបែបបទជូនប្រជាពលរដ្ឋកម្ពុជាដែលជាពលករខ្មែរត្រឡប់ពីប្រទេសថៃចូលមកកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរក្នុង១ថ្ងៃមិនតិចជាង១ម៉ឺននាក់ រយៈពេល៣ថ្ងៃមកហើយ ដែលត្រឡប់ចូលមកកម្ពុជាតាមច្រកខ្លងឡឹក ស្រុកអារញ្ញ ខេត្តស្រៈកែវ ប្រទេសថៃ ៕

អត្ថបទដែលជាប់ទាក់ទង