Banner KNP Detail Top

ត្រួតពិនិត្យ និងឆែកឆេរអាវុធជាតិផ្ទុះ ដើម្បីរក្សាសន្តិសុខក្នុងមូលដ្ឋាន ក៏បានជួបជនជាតិចិន ២នាក់ បង្កប់គ្រឿងញៀនជាង២០០កញ្ចប់ នៅក្នុងរថយន្ត ទើបត្រូវបានឃាត់ខ្លួន

ត្រួតពិនិត្យ និងឆែកឆេរអាវុធជាតិផ្ទុះ ដើម្បីរក្សាសន្តិសុខក្នុងមូលដ្ឋាន ក៏បានជួបជនជាតិចិន ២នាក់ បង្កប់គ្រឿងញៀនជាង២០០កញ្ចប់ នៅក្នុងរថយន្ត ទើបត្រូវបានឃាត់ខ្លួន

ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ត្រួតពិនិត្យ និងឆែកឆេរអាវុធជាតិផ្ទុះ ដើម្បីរក្សាសន្តិសុខក្នុងមូលដ្ឋាន ក៏បានជួបជនជាតិចិន២នាក់ បង្កប់គ្រឿងញៀនជាង២០០កញ្ចប់នៅក្នុងរថយន្ត ទើបត្រូវបានឃាត់ខ្លួន ។
ឃាត់ខ្លួនជនជាតិចិនទាំង២នាក់ត្រូវបានសមត្ថកិច្ចឲ្យដឹងថា នៅពេលកម្លាំងគណបញ្ជាការ បានចុះពិនិត្យ និងឆែកឆេរអាវុធជាតផ្ទុះនៅលើដងផ្លូវ ស្រាប់តែមានរថយន្ត១ គ្រឿងម៉ាកឡង់គ្រីសស័រពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2BU-1278 បើកបរដោយបុរសជនជាតិចិន រួមដំណើរមានគ្នា២ នាក់ សមត្តកិច្ចក៏បានធ្វើការហៅឈប់ដើម្បីត្រួតពិនិត្យ ពេលនោះក៏ឃើញមានរក្សាទុកនូវសារធាតុញ្ញៀនប្រមាណជាង២០០កញ្ចប់ គឺកញ្ចប់ពណ៍ខៀវរូបទំពាំងបាយជូរ crispy fruit (សង្ស័យសារធាតុញ្ញៀន) ។
.សារធាតុញៀនប្រភេទ កញ្ចប់រូបតុកាតា ចំនូន១៥ កញ្ចប់
កញ្ចប់ពណ៏ខ្មៅ សង្ស័យសារធាតុញៀន ចំនួន ១០ កញ្ចប់
.សារធាតុញៀនប្រភេទម្សៅក្រាមព័ណសចំនួន១ កញ្ចប់ ។
ពាក់ព័ន្ធនិងសារធាតុញៀនជាង២០០កញ្ចប់នោះហើយ គណបញ្ជាការឯកភាព បានសុំគោលការពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ឃាត់ខ្លួនជនជាតិចិនទាំង២ នាក់ យកទៅកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការការសាកសួរ នឹងចាត់ការតាមនីតិវីធី ៕

អត្ថបទដែលជាប់ទាក់ទង