Banner KNP Detail Top

រថយន្តតាកូម៉ា បើកបត់ ខ្វះការប្រុងប្រយត្ន័ រថយន្តluxis RX300កំពុងបើកក្នុងល្បឿនលឿនបុកគ្នាទំហឹងបណ្តាលក្រឡាប់ផ្ញាជើង រងរបួសធ្ងន់ស្រាល៤នាក់ នៅស្រុកមង្គលបូរី

រថយន្តតាកូម៉ា បើកបត់ ខ្វះការប្រុងប្រយត្ន័ រថយន្តluxis RX300កំពុងបើកក្នុងល្បឿនលឿនបុកគ្នាទំហឹងបណ្តាលក្រឡាប់ផ្ញាជើង រងរបួសធ្ងន់ស្រាល៤នាក់ នៅស្រុកមង្គលបូរី


បន្ទាយមានជ័យ ៖ករណីគ្រោះថ្នាក់ចរាចណ៍នេះបានកើតឡើងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតភូមិអូរញ ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

អ្នកឃើញហេតុការណ៍បានប្រាប់អោយដឹងថា នៅពេលគ្រោះថ្នាក់កើតឡើងមានរថយន្តតូយូតា តាកូម៉ាដែលពាក់ផ្លាក់លេខសៀមរាប2B.8706ដែលជារថយន្តដឹកគ្រឿងសំណង់បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទឹសដៅពីត្បូងមកជើងបានបត់ស្តាំស្ទៈម៉ូតូ១គ្រឿងទៅមុខលេងរួចចំណុចផ្លូវបំបែកហើយមានរថយន្តលុចស៊ីសRX.300ពាក់ផ្លាក់លេខសៀមរាប2C.8056ដែលជារថយន្តតាក់ស៊ីដឹកពលករខ្មែរមកពីព្រំដែនទៅស្រុកបានបើកស្របទឹសគ្នាពីត្បូងមកជើងបានបុកចំពាក់កណ្តាលបណ្តាលក្រឡាប់ផ្ញាជើងបណ្តាលរបួសធ្ងន់ស្រាល៣ទៅ៤នាក់។

ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញកម្លាំងនគរបាលចរាចរណ៍ស្រុកមង្គលបូរី បានចុះមកពិនិត្យវាស់វែងសម្រួលចរាចរណ៍បានប្រាប់ថា៖មូលហេតុដែលគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កដោយរថយន្តតូយូតា តាកូម៉ា ដឹកគ្រឿងសំណង់បើកស្របទិសគ្នាហើយបត់ពីមុខជួបឧបស័ក្តិពូមុខទៅលេងរួចត្រូវបានរថយន្តលុចស៊ីបើកស្របទឹសគ្នាបុកចំពាក់កណ្តាលបណ្តាលក្រឡាបផ្ញាជើងកណ្តាលទ្រូងផ្លូវមានអ្នករងរបួសស្រាល។

ក្រោយពីធ្វើការវាស់វែងហើយរថយន្តទាំង២គ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរីដើម្បីដោះស្រាយគ្នាតាមច្បាប់ចរាចរណ៍ផ្លូវគោក៕

អត្ថបទដែលជាប់ទាក់ទង