Banner KNP Detail Top

បង្ក្រាបឈើឡាំង ៣៨ដុំ ខណ:លោក ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ សហការបានល្អ ស្ថិតនៅភូមិរមាំងសរ ឃុំតាសាល ស្រុកឱ្យរ៉ាល់ ខេត្តកំពង់ស្ពឺ

បង្ក្រាបឈើឡាំង ៣៨ដុំ ខណ:លោក ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ សហការបានល្អ ស្ថិតនៅភូមិរមាំងសរ ឃុំតាសាល ស្រុកឱ្យរ៉ាល់ ខេត្តកំពង់ស្ពឺ


ខេត្តកំពង់ស្ពឺ៖ ជាក់ស្តែងនៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៣អង្គភាពសារព័ត៌មានយើងទទួលបានព័ត៌មានច្បាស់ការណ៌មួយបានឲ្យដឹងថា មានអ្នកសារព័ត៌មានជាច្រើនអង្គភាពបានចុះយកព័ត៌មាននៅក្នុងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ បានជួបនិងគំនរឈើជាច្រើនកន្លែងបានដាក់រាយប៉ាយតាមបណ្តាព្រៃនៅចុងភូមិរបស់ប្រជាពលរដ្ឋស្ថិតនៅចំណុចភូមិរមាំងសរ ឃុំតាសាល ស្រុកឱ្យរ៉ាល់ ខេត្តកំពង់ស្ពឺ ។
យោងតាមប្រភពពីរអ្នកសារព័ត៌មានមួយរូបបានឲ្យអង្គភាពយើងដឹងថា ភ្លាមៗនោះដែរពួកគាត់បានថតផ្តិតយករូបភាពគំនរឈើនិងទីតាំង ដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដើម្បីរាយការណ៌ជូនទៅ លោក អោម ម៉ាក់ ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ដោយមានការយកចិត្តទុកដាក់និងសហការល្អផងនោះ លោកបានទំនាក់ទំនងមកលោក ហ៊ុលម៉ារ៉ា ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ក្រោយពីរទទួលព័ត៌មានពីអ្នកសារព័ត៌មានយើងលោកបានដាក់បទបញ្ជាឲ្យកម្លាំងនៃមន្ត្រីការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដឹកនាំចុះធ្វើការទប់ស្កាត់និងឈានដល់ការបង្រ្កាបបានឈើឡាំង ៣៨ដុំ ជាប្រភេទឈើជម្រុះដោយគេស្គាល់ម្ចាស់នោះឡើយស្ថិតក្នុងភូមិរមាំងសរ ឃុំ តាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាប្រតិបត្តិការចុះបង្ក្រាបឈើគ្មានច្បាប់ខាងលើនេះ បានធ្វើឡើង នៅវេលាម៉ោង៣,00នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ស្ថិតក្នុងភូមិឃុំខាងលើផងដែរ ។

តាមការលើកឡើងពីប្រជាពលរដ្ឋសូមមិនបញ្ចេញឈ្មោះបានលើកឡើងថា ក្នុងមូលដ្ឋានរបស់ពួកគាត់មួយរយះពេលកន្លងនោះគឺមិនដែលមានអ្នករកសុីឈើហ៊ានដឹកជញ្ជូនឈើមកទំលាក់ទុកនៅក្នុងភូមិពួកគាត់នោះឡើយទើបកម្លាំងជំនាញចុះបង្ក្រាបទើបពួកគាត់បានដឹងតែម្តង ដោយឃើញមានប្រភេទឈើឡាំងជ្រុងមានប្រវែង៣,២០ម៉ែត្រ មានមុខកាត់ចាប់ពី២០ឃ្លុំ ដល់៦០ មានចំនួន ៣៨ ដុំដោយពួកគាត់សង្ស័យថា ឈើទាំងនោះ គឺដឹកយកពីរតំបន់ផ្សេងមកនោះទេ? ដោយពួកគាត់លាន់មាត់ថា សម្រាប់ខេត្តកំពង់ស្ពឺនោះគឺគ្មានឈើ ធំៗបែបនេះនោះឡើយ ម្យ៉ាងវិញទៀតអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញឲ្យតែមានអ្នកផ្តល់ព័ត៌មានច្បាស់ការណ៌នោះគឺខាងជំនាញមិនបណ្តែតបណ្តោយលើកលែងនោះឡើយ គឺបង្ក្រាបខានតែបានជាក់ជាមិនខាន។

ក្រោយពីប្រតិបត្តិការបង្រ្កាបឈើឡាំង៣៨ដុំខាងលើដោយមានបទបញ្ជារបស់ លោក អោម ម៉ាក់ ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ដោយមានការយកចិត្តទុកដាក់និងសហការល្អផងនោះ លោកបានទំនាក់ទំនងមកលោក ហ៊ុលម៉ារ៉ា ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ក្រោយពីទទួលព័ត៌មានពីរអ្នកសារព័ត៌មានយើងលោកបានដាក់បទបញ្ជាឲ្យកម្លាំងនៃមន្ត្រីការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដឹកនាំចុះធ្វើការទប់ស្កាត់និងឈានដល់ការបង្រ្កាបបានឈើឡាំង ៣៨ដុំ ជាប្រភេទឈើជម្រុះដោយគេស្គាល់ម្ចាស់នោះឡើយស្ថិតក្នុងភូមិរមាំងសរ ឃុំ តាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លោក ហ៊ុលម៉ារ៉ា ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ សហការល្អជាមួយអ្នកសារព័ត៌មានយើងក្រោយពីរទទួលបានសេចក្តីរាយការណ៌ដើម្បីយកមករក្សារទុកនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដោយមិនទាន់បានវាស់វែង។

អង្គភាពសារព័ត៌មានយើងចុះផ្សាយនេះ គ្មានគោលបំណងអ្វីក្រៅពីរចូលរួមជាមួយរដ្ឋាភិបាលនិងសេចក្តីរាយការណ៍ជូនសមត្ថកិច្ចនិងមន្រ្តីជំនាញក្នុងខេត្តកំពង់ស្ពឺលោកបានជ្រាបជាព័ត៌មាននិងមានវិធានការទប់ស្កាត់និងឈានដល់ការបង្ក្រាបដូចភ្លៀងរលឹមផងដែរ។ អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង