Banner KNP Detail Top

បង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន


នៅថ្ងៃទី០៩ ខែ មេសា ឆ្នាំ ២០២៣ ដោយមានការចង្អុលការ ដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន កម្លាំងជំនាញប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរៈសេនីយ៍ទោ សុង គឹមសែ ឋានៈអធិការរង សហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នារទទឹង បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១លេីក នៅចំណុចលើផ្លូវលំគ្រួសក្រហមខាងកើតសាលារៀនបឋមសិក្សាខ្នារទទឹងឋិតនៅភូមិខ្នារទទឹង
+ លទ្ធផលឃាត់ខ្លួនមនុស្សចំនួន ០១ នាក់ៈ
ឈ្មោះ ភាព សុភណ្ឌ័ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិខ្នារទទឹង ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
+ ដកហូតវត្ថុរួមមានៈ
១/ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន ០១កញ្ចប់តូច ទម្ងន់១០.៨២ក្រាមថ្លឹងសាច់ថ្នាំសុទ្ធ
២/ទូរស័ព្ទចំនួន ០២គ្រឿង
៣/ជញ្ជីងថ្លឹងថ្នាំញៀន ០១
+ ចំពោះជនសង្ស័យ និង វត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកានដើម្បីបំពេញបែបបទតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង