Banner KNP Detail Top

រថយន្តម៉ែកសឺដេស បុកជាមួយរថយន្តសាំយ៉ុង ត្រង់ផ្លូវបំបែកជាបួន បណ្តាលឲ្យរងការខូចខាតទាំងសងខាង

រថយន្តម៉ែកសឺដេស បុកជាមួយរថយន្តសាំយ៉ុង ត្រង់ផ្លូវបំបែកជាបួន បណ្តាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ៖ ហេតុការណ៍នេះបានកេីតឡេីងកាលពី យប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ៩៩កែងផ្លូវលេខ៤៦៦ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។
រថយន្តម៉ែកសឺដេសបេីកបុកជាមួយរថយន្តសាំយ៉ុងត្រង់ផ្លូវបំបែកជាបួនបណ្តាលឲ្យរងការខូចខាតទាំងសងខាងតែមិនមានមនុស្សរងរបួសនោះទេ។
មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2O 9105 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៩៩ក្នុងទិសដៅពីត្បូងទៅជេីងខណៈមកដល់ផ្លូវបំបែកជាបួនស្រាប់តែមានរថយន្តម៉ែកសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BT 1888 បេីកបរដោយជនជាតិចិនធ្វេីដំណេីរតាមបណមតោយផ្លូវលេខ៤៦៦ ក្នុងទិសដៅពីលិចទៅកេីតក៏ជ្រុលបុកគ្នាពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាងតែសំណាងមិនមានមនុស្សរងរបួស។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុធ្វេីការសម្របសម្រួលដោយភាគីទាំងសងខាងព្រមយកទៅជួសជុលរៀងខ្លួន៕

អត្ថបទដែលជាប់ទាក់ទង