ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរ ជូនដល់កីឡាករប្រដាល់ជនជាតិប្រេស៉ីល Thiago និងភរិយា
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរ ជូនដល់កីឡាករប្រដាល់ជនជាតិប្រេស៉ីល Thiago និងភរិយា
ភ្នំពេញ : ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ត្រាស់បង្គាប់ :
មាត្រា ១ ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារ ដល់គ្រួសារលោក ភីអាហ្គូ តេយសំរា ម៉ាឆាជូ ដែលមានសមាជិក ៖
១- លោក ប៊ីអាហ្គូ តេយសីរ៉ា ម៉ឆាដូ (THIAGO TEIXEIRA MACHADO) ជនជាតិប្រេស៊ីល សញ្ជាតិ ប្រេស៊ីល កើតថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ១៩៨៨នៅរដ្ឋ Sao Paulo សាធារណរដ្ឋសហព័ន្ធប្រេស៊ីល (ជាប្ដី)។
២- លោកស្រី រ៉ូម៉ា ម៉ារៀ ហ្សានស្ក ស្តហ្វហ្វន (ROMA MARIA ROZANSASTEFFEN) ជនជាតិ ប៉ូឡូញ សញ្ជាតិអាមេរិក កើតថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៨៣ នៅសាធារណរដ្ឋប៉ូឡូញ (ជាប្រពន្ធ)។ មាត្រា២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ៕