Banner KNP Detail Top

បុរសម្នាក់ បានស្លាប់ បន្ទាប់ពីបានអារឈើរលំវាត់ ត្រូវនៅចំណុចប្រឡាយចាស់ ភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង

បុរសម្នាក់ បានស្លាប់ បន្ទាប់ពីបានអារឈើរលំវាត់ ត្រូវនៅចំណុចប្រឡាយចាស់ ភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង

ស្ទឹងត្រែង: កាលពី ថ្ងៃទី១១ខែមេសាឆ្នាំ២០២៣ បុរសម្នាក់បានស្លាប់បន្ទាប់ពីបានអារឈើរលំវាត់ត្រូវនៅចំណុចប្រឡាយចាស់ភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះអ៊ុង ឡាយ អាយុ៤២ឆ្នាំ មានទីលំនៅភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់។
មុនពេលកើតហេតុជនរងគ្រោះនិងឈ្មោះអឿន រ៉ាន់ បាននាំគ្នាទៅអារឈើនៅក្នុងចំការមួយកន្លែងមិនស្គាល់ម្ចាស់ ដើម្បីអារយកមកទុកធ្វើផ្ទះពេលទៅដល់ជនរងគ្រោះបានយកម៉ាស៊ីនអារផ្ដួលឈើមួយដើមប្រភេទឈើស្រឡៅមានមុខកាត់ទំហុំ៦តឹកប្រវែង៦ម៉ែត្រ។ ឈ្មោះរ៉ាន់បានដើរចេញពីកន្លែងកាត់ឈើប្រហែល១០០ម៉ែត្រពេលកាត់ដួល រួចក៏ស្ងាត់សម្លេងម៉ាស៊ីនឈ្មោះរ៉ាន់បានស្រែកហៅជនរងគ្រោះតែមិនឮឆ្លើយ ក៏ដើរមករកពេលដើរមកដល់ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅនិងកន្លែង។ ឃើញដូចនោះឈ្មោះរ៉ាន់បានលើកប្រែខ្លួនមើលទើបដឹងថាជនរងគ្រោះស្លាប់ដោយសារឈើរលំបាត់ត្រូវ។
ក្រោយកើតហេតុឈ្មោះរ៉ាន់បានហៅទូរស័ព្ឌមកកូនខ្លួនដើម្បីឲ្យមកប្រាប់ប្រពន្ធកូននិងសាច់ញាតិជនរងគ្រោះមកកន្លែងកើតហេតុ ក្រោយមកបងប្អូនសាច់ញាតបានដឹកសពមកផ្ទះដើម្បីធ្វើរបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង