Banner KNP Detail Top

បុរសម្នាក់ បានយកផ្លែឡាមអារ.ក ប៉ងធ្វើអត្តឃាត ត្រូវបានសាច់ញាតិ ជួយសង្គ្រោះទាន់ពេលវេលា

បុរសម្នាក់ បានយកផ្លែឡាមអារ.ក ប៉ងធ្វើអត្តឃាត ត្រូវបានសាច់ញាតិ ជួយសង្គ្រោះទាន់ពេលវេលា

ខេត្តប៉ៃលិន ៖ កាលពី យប់ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នៅភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ជនរងគ្រោះឈ្មោះ សេង សុខឃី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅចំណុចភ្នំវែង ស្ថិតនៅភូមិតាគ្រគ់ ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង ដោយបានមកលេងនៅផ្ទះបងថ្លៃឈ្មោះ អ៊ុ វណ្ណា ភេទប្រុស នៅភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
បំភ្លឺរបស់បងស្រីបង្កើតឈ្មោះ សេង ឡៃ អាយុ៣៩ឆ្នាំ ប្អូនប្រុសរបស់នាងមកស្នាក់នៅផ្ទះខ្លួន បានរយ:ពេល០២ថ្ងៃកន្លងមកហើយ ។ នាងបញ្ជាក់ថា ជនរងគ្រោះជាមនុស្សធ្លាប់ប្រប្រាស់គ្រឿងញៀន និងធ្លាប់ជាប់ពន្ធនាគាររយ:ពេល៧ឆ្នាំ (ពាក់ព័ន្ធករណីគ្រឿងញៀន) ក្រោយពេលចេញពីពន្ធនាគារនៅអំឡុងឆ្នាំ២០២២ ខែកញ្ញា ក៏មករស់នៅជាមួយក្រុមគ្រួសារវិញ ។
លុះមកដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ ជនរងគ្រោះបានប៉ងធ្វើអត្តឃាតដោយចង ក ខ្លួនឯង១លើក ។ ប៉ុន្តែបានបងប្អូនឃើញនិងជួយទាន់ពេល ស្ថិតនៅផ្ទះចំណុចភ្នំវែង ភូមិតាគ្រគ់ ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង ។ រហូតមកដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ជនរងគ្រោះបានប៉ុនប៉ងម្តងទៀត ដោយផឹកថ្នាំពុលប្រភេទទឹកខៀវ (ថ្នាំបាញ់ស្មៅ) នៅភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្ក្រុងប៉ៃលិ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន លុះត្រឡប់មកដល់ផ្ទះវិញ ជនរងគ្រោះបានចូលបន្ទប់ទឹក ដោយយកផ្លែឡាមអារ.ក ខ្លួនឯងទៀត បណ្តាលឱ្យរបួសធ្ងន់ ។

សូមបញ្ជាក់ថា ជនរងគ្រោះពុំដែលមានទំនាស់ជាមួយក្រុមគ្រួសារ ឬអ្នកជិតខាងនោះទេ ។ មូលហេតុយកផ្លែឡាមអារ.ក ដោយសង្ស័យកើតជំងឺសរសៃប្រសាទ។ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ៕

អត្ថបទដែលជាប់ទាក់ទង