Banner KNP Detail Top

ស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ បានចំនួន០៧នាក់ ករណីលួចដោយប្រើហិង្សា (កាប់ប្លន់យកម៉ូតូ)

ស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ បានចំនួន០៧នាក់ ករណីលួចដោយប្រើហិង្សា (កាប់ប្លន់យកម៉ូតូ)


បាត់ដំបង ស្រុកថ្មគោល កម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ និងតំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាគី បង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(កាំបិត) និងករណីលួចដោយប្រើហិង្សា(កាប់ប្លន់យកម៉ូតូ) ឃាត់ខ្លួនជនសង្ស័យ០៨នាក់ (ប្រុស) កសាងសំណុំរឿង ចាត់ការតាមនីតិវិធី ។

នៅថ្ងៃទី០៩ ខែ មេសា ឆ្នាំ២០២៣ វេលាករណីម៉ោង២១:៣០នាទី នៅចំណុចផ្លូវលំចូលឡេង ណាវ៉ាត់ត្រា នៅខាងជើងវត្តវាលទ្រា ស្ថិតក្នុងក្រុមទី១៤ ភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(កាំបិត) និងករណីលួចដោយប្រើហិង្សា
(កាប់ប្លន់យកម៉ូតូ)បង្កឡើងដោយក្រុមក្មេងទំនើង០១ក្រុមមានគ្នាប្រហែល១៥នាក់ ជិះម៉ូតូចំនួន០៥គ្រឿង បានធ្វើសកម្មភាពកាប់មកលើជនរងគ្រោះ ឈ្មោះ ញ វ ស ន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្លាស្លាក់ ឃុំអន្លង់រុន ស្រុកថ្មគោល បណ្តាលឱ្យរងរបួសត្រង់ស្មាខាងស្តាំ
(របួសធ្ងន់) ខណៈពេលជនរងគ្រោះជិះម៉ូតូជាមួយមិត្តភក្កិ ចេញពីកន្លែងកម្សាន្ត ឡេង ណាវ៉ាត់ត្រា មកថ្នល់ជាតិក្នុងពេលជិះច្រាសទិសគ្នា បន្ទាប់មកជនរងគ្រោះ ក៍ជិះគេចខ្លួនសំដៅមកទិសខាងត្បូង ហើយជនបង្កក៍បានជិះម៉ូតូតាមកាប់ពីក្រោយរហូតដល់ចំណុចមុខសាលារៀនបឋមសិក្សាពពាលខែ ស្តិតក្នុងក្រុមទី១៦ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ជនរងគ្រោះក៍រត់ឱ្យគេជួយ ជួនពេលហ្នឹងក៍មានម៉ូតូ០១ជិះគ្នា០៣នាក់ ចេញពីក្នុងសាលារៀន ក៍ជួបក្រុមបង្ក ហើយក្រុមបង្កនោះ បានកាប់ទៅលើម៉ូតូនោះម៉ាកហុងដាសេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1A.0095 ជារបស់ជនរងគ្រោះឈ្មោះ ច ច ស ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល រួចយកម៉ូតូនោះជិះគេចខ្លួនបាត់តែម្ដង ។
ក្រោយកើតហេតុ ដោយអនុវត្តតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តមឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្រួលនីតិវិធី ពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាសាលាដំបូងខេត្តបាត់ដំបង ព្រមទាំងបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ ដឹកនាំដោយលោកវរសេនីយ៍ទោ ហៀង ប៊ុនថា អធិការរងទទួលផែន សហការជាមួយកម្លាំហប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាគី ចុះដល់កន្លែងកើតហេតុធ្វើការបង្រ្កាបនិងឃាត់ខ្លួន បានជនសង្ស័យ០១នាក់ឈ្មោះ វ៉ាន់ ជូ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល តាមចម្លេីយសារភាពរបស់ជនសង្ស័យខាងលេី បក្សពួកខ្លួនដែលធ្វេីសកម្មភាពមានចំនួន១៥នាក់ នឹង ស្គាល់អត្តសញ្ញាណចំនួន០៤នាក់ ។
លុះដល់ថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២៣ កម្លាំងជំនាញស្រុក បានសហការជាមួយកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ និងកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះធ្វើការស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបានចំនួន០៧នាក់:
១-ឈ្មោះ ព្រឿន សុខហេង ភេទប្រុសអាយុ១៥ឆ្នាំ មានទីលំនៅនៅភូមិកណ្ដាលត្បូង ឃ្មុំគោកឃ្មុំ ស្រុកថ្មគោល(ហែហម)
២-ឈ្មោះមឿន សំណាងភេទប្រុស អាយុ១៦ ឆ្នាំ មានទីលំនៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល (ហែហម)
៣-ឈ្មោះ លឹម លីហ៊ាង ភេទប្រុស អាយុ១៦ ឆ្នាំមានទីលំនៅនៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល (ហែហម)
៤-ឈ្មោះ លាង ហូវ ភេទប្រុស អាយុ១៧ឆ្នាំមានទីលំនៅនៅភូមិថ្មគោលត្បូង ឃុំតាពូង ស្រុកថ្មគោល (ហែហម)
៥-ឈ្មោះ កៀង វ៉ាន់នេត ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិតាសី ឃុំតាម៉ឺនស្រុកថ្មគោល (ជនដៃដល់កាប់ម៉ូតូ)
៦-ឈ្មោះ ឌី ជីងហ្វូ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល (ហែហម)
៧-ឈ្មោះ សិទ្ធា ជីងហ្វុង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល (ហែហម) និងបក្សពួក
-ឈ្មោះសារឿង ប្រុសពេជ្រ ភេទប្រុសអាយុ២០ឆ្នាំមានទីលំនៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល(ជនដៃដល់កាប់ជនរងគ្រោះនិងកាប់ម៉ូតូ)(កំពុងរត់គេចខ្លួន)
និងបក្សពួកមួយចំនួនទៀតកំពុងរត់គេចខ្លួន ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យ០៨ នាក់នោះបានឆ្លើយថាពួកខ្លួនពិតជាបានចូលរួមធ្វើសកម្មភាពជិះម៉ូតូដេញកាប់ជនរងគ្រោះនឹងកាប់ម៉ូតូជនរងគ្រោះពិតប្រាកដមែន ។
ដកហូតវត្ថុតាង:
_កាំបិតផ្គាក់ផ្លែដែកដងឈើចំនួន០១ ប្រវែង៨០សង់ទីម៉ែត្រ យកមកអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង