លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងមន្ដ្រីជំនាញ បានចុះពិនិត្យនិងពន្លឿន ការដ្ឋានស្ថាបនាទំនប់សណ្ដស្ទឹង ព្រែកត្នោត
លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងមន្ដ្រីជំនាញ បានចុះពិនិត្យនិងពន្លឿន ការដ្ឋានស្ថាបនាទំនប់សណ្ដស្ទឹង ព្រែកត្នោត
ភ្នំពេញ៖ ការលើកទំនប់សណ្តស្ទឹង ដើម្បីការ ពារទឹកជំនន់ព្រែកត្នោត រដ្ឋបាលរាជធានីភ្នំពេញ អនុវត្តការងារសម្រេចបានជិត៥០ភាគរយ គ្រោងឲ្យ រួចរាល់នៅមុនរដូវវស្សាខាងមុខនេះ។
លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងមន្ដ្រីជំនាញ បានចុះពិនិត្យនិងពន្លឿន ការដ្ឋានស្ថាបនាទំនប់សណ្ដស្ទឹង ព្រែកត្នោត ដើម្បីការពារទឹកជំនន់នៅរដូវវស្សាឆ្នាំនេះ
នាថ្ងៃទី ១៣ មេសា ២០២៣ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោយបញ្ចប់ ពិធីបង្សុកូលរាប់បាត្រ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ័បុព្វបុរស និងប្រជាពលរដ្ឋដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត រយះពេល ៣ឆ្នាំ៨ខែនិង២០ថ្ងៃនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៏ជើងឯកសង្កាត់ជើងឯក ខណ្ឌដង្កោរួចមក លោកបានដឹកនាំ អាជ្ញាធរនិងមន្ទីរជំនាញ ចុះពិនិត្យពន្លឿន ការងារ ស្ថាបនា ទំនប់សណ្តស្ទឹងព្រែកត្នោត នៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ខណៈការដ្ឋាននេះសម្រេចបាន ប្រមាណជិត៥០ភាគរយហើយនោះ ។
លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី ១៣ខែមេសានេះថា ការដ្ឋានស្ថាបនាទំនប់សណ្តស្ទឹងព្រែកត្នោត នៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោនេះ មានទទឹង៦ម៉ែត្រ បណ្តោយប្រវែង៦៥៤៦ម៉ែត្រ ។ទំនប់នេះ ក្រៅពីការពារទឹកជំនន់ព្រែក ត្នោតហើយ ទំនប់នេះក៏ជាផ្លូវសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរផងដែរ ។ ទំនប់នេះ បានបើកការដ្ឋាន កាល ពីដើមខែ មីនាឆ្នាំ២០២៣នេះ ដោយគ្រោងអោយរួចរាល់នៅមុនរដូវវស្សាខាងមុខ ។ការដ្ឋាននេះសម្រេចលើ ការចាក់ដីលើកជាទំនប់បានប្រមាណ ៣០០០ម៉ែត្រ ស្មើនឹង៤៥%។
លោក ឃួង ស្រេង បានប្រសាសន៍លើកឡើងថា គម្រោងលើកជាទំនប់ សណ្តស្ទឹងព្រែកត្នោត នៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោនេះ យើងបានលើកខ្ពស់ជាងមុន ហើយក៏មានទំហំធំជាងមុនផងដែរ ។ទំនប់នេះមិនត្រឹមតែជាទំនប់ការពារទឹកជំនន់ប៉ុណ្ណោះទេ វាក៏ជាផ្លូវសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរផងដែរ ។ បន្ថែមពីនេះទៀត ដោយសារទំនប់យើងធំ ពេលមានទឹកជំនន់កើតឡើង យើងអាចទប់លើទំនប់នេះបានហើយ ប្រជាពលរដ្ឋក៏នៅតែអាចធ្វើដំណើរបានជាធម្មតាថែមទៀត៕