Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សា ព្រោះតែជំពាក់លុយមិនសង

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សា ព្រោះតែជំពាក់លុយមិនសង


ខេត្តស្វាយរៀង ៖ ហេតុការណ៍នេះបានកើតឡើងកាលពី យប់ ថ្ងៃទី១៣ខែមេសា ឆ្នាំ២០២៣ នៅចំណុចភូមិទួលអង្គ ឃុំគគីរសោម ស្រុកស្វាយទាប។
បុរសជាជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយបានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសធ្ងន់។

សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងនៅថ្ងៃទី១៤ខែមេសាឆ្នាំ២០២៣នេះថា ជនសង្ស័យមានឈ្មោះ ឃុន ត្រុង អាយុ៥៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។
ចំណែកជនរងគ្រោះមាន ឈ្មោះ ឃុន ចន្នី អាយុ៣៥ឆ្នាំ មុខរបរកសិកររស់នៅភូមិ ឃុំ កើតហេតុខាងលើ បណ្ដាលឲ្យរបួសកដៃស្តាំ(របួសធ្ងន់)។

មូលហេតុដែលធ្វើឱ្យខ្លួនប្រើហិង្សាបានយកកាំបិតផ្គាក់ កាប់របួសធ្ងន់បែបនេះដោយសារតែខ្លួនខឹងជនរងគ្រោះជំពាក់លុយខ្លួនមិនព្រមសង(៦០.០០០៛ថ្លៃទិញក្បាលគោ)។
ជនរងគ្រោះត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគគីរសោមដើម្បីចាត់ការបន្តតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង