Banner KNP Detail Top

ឃាត់ជនសង្ស័យ ២នាក់ ករណីហិង្សា នៅក្នុងពិធីបុណ្យភូមិ បញ្ជូនទៅសាលាដំបូង ខេត្តកំពង់ឆ្នាំង

ឃាត់ជនសង្ស័យ ២នាក់ ករណីហិង្សា នៅក្នុងពិធីបុណ្យភូមិ បញ្ជូនទៅសាលាដំបូង ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ បង្កអំពើហិង្សា នៅក្នុងពិធីបុណ្យភូមិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅសាលាដំបូង ខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធី នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ជនសង្ស័យ ពីរនាក់ ។
នៅមុនពេល កើតហេតុ ប្រជាការពារ បានប្រកាសប្រាប់អ្នកមកលេង ក្នុងបុណ្យភូមិ សូមរាំ លេងសប្បាយ កុំបង្ករឿង នាំគ្នារាំលេងសប្បាយទៅ ភ្លាមនោះ ឈ្មោះ ហ៊ី មន្នីបានស្ទុះមកដាល់ចំមុខ ឈ្មោះ នួន សុខហាក់ បណ្តាលឱ្យហូរឈាម តាមច្រមុះ ហើយរត់គេចខ្លួនបាត់។
ករណីអំពើហិង្សា នេះ បានកើតឡើង នៅចំណុចលើផ្លូវក្រាលក្រួស ក្រហមមួយកន្លែង ស្ថិតក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុង–ខេត្តកំពង់ឆ្នាំង បង្កឡើងដោយជនសង្ស័យ ពីរក្រុម ភាគីក្រុមទី១ មានគ្នា ៦ ទៅ ៧ នាក់ ក្នុងនោះមានឈ្មោះ សន កុសល ភេទប្រុស អាយុ ២៦ ឆ្នាំមានទីលំនៅភូមិសង្កាត់កើតហេតុ បានខាងលើ បានធ្វើសកម្មភាព យកពូថៅទៅកាប់ទៅលើ ឈ្មោះ ឡុង ស៊ីណា ភេទប្រុស អាយុ ៤២ ឆ្នាំ ខណៈភាគីម្ខាងទៀត កំពុងផឹកស៊ី នៅក្នុងរោងត្រីឆ្អើរ បណ្តាលឱ្យឈ្មោះ ឡុង ស៊ីណា រងរបួសធ្ងន់លើស្មាឆ្វេង និងក្បាល ដោយឃើញស្ថានភាពខាងលើនេះ បក្ខពួកភាគីរងគ្រោះ ឈ្មោះ ឡុង សុភ័ក្រ ហៅ ភា ភេទប្រុស អាយុ ២៦ ឆ្នាំ បានយកដំបងឈើ វាយទៅលើឈ្មោះ សន សុផល បណ្តាលឱ្យបែកក្បាល វិញផងដែរ។
ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទាំងយប់ទៅមន្ទីរ ពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ដើម្បីសង្គ្រោះបន្ទាន់តែដោយសារស្ថានភាពរបួស ធ្ងន់ធ្ងរពេក បញ្ជូនបន្តទៅមន្ទីរពេទ្យ នៅរាជធានីភ្នំពេញ តែម្ដង។ ក្រោយមក ជនដៃដល់ ឈ្មោះ សន កុសល បានដើររទៅផ្ទះ ស្រាប់តែមួយសន្ទុះ ជនដៃដល់នេះ បានដើរតាមខ្ពបតាមមាត់ទន្លេចូលមកក្នុងរោងត្រីឆ្អើរ កាប់ទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសតែម្តង។

ប្រជាពលរដ្ឋ បានទូរស័ព្ទទៅប្ដឹងសមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាលផ្សារឆ្នាំង ចុះជួយអន្តរាគមន៍លើករណីខាងលើនេះ រហូតឈានដល់បានឃាត់ខ្លួន ឈ្មោះ សន កុសល ហៅចិន ភេទប្រុស និងឈ្មោះ ឡុងសុភ័ក្រ ហៅ ភា កសាងសុំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង