ឃាត់យុវជនចំនួន០៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅបាត់ដំបង
ឃាត់យុវជនចំនួន០៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅបាត់ដំបង
ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះថា យុវជនចំនួន០៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវកម្លាំងនគរបាលស្រុកមោងឫស្សី ចុះបង្រ្កាប និងឃាត់ខ្លួនយកមកសាកសួរដេីម្បីចាត់ការតាមច្បាប់។
របាយការណ៍ដដែលបន្តថា លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋានគរបាលស្រុកបង្រ្កាបករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីក្នុងបទល្មើសជាក់ស្ដែង ដែលក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣វេលាម៉ោង១៦និង១៥នាទី នៅចំណុចក្រុមទី០៦ភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី។
ជនសង្ស័យចំនួន០៦នាក់នេះ រួមមាន៖
១-ឈ្មោះ កយ គឿន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
២-ឈ្មោះ យ៉ាន យ៉ុន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិផ្លូវបំបែក ឃុំព្រៃស្វាយ ស្រុកមោងប្ញស្សី
ខេត្តបាត់ដំបង។
៣-ឈ្មោះ សៀម សាន់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិរំចេក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
៤-ឈ្មោះ រឿន ថុល ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិផ្លូវបំបែក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
៦-ឈ្មោះ ជិន ប៊ុនឈឿន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិផ្លូវបំបែក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
៦-ឈ្មោះ ដាំ សីហា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិរំចេក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ចំណែកវត្ថុតាងចាប់យកបាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកសថ្លាចំនួន ០១កូនថង់មានទម្ងន់ ០,១៣ក្រាមទាំងសំបក ( សង្ស័យមានសារធាតុញៀន)។
-ទូរសព្ទដៃចំនួន០៣គ្រឿង
-ដែកកេះចំនួន០៣
-ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យទាំង០៦នាក់ខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីកសាងសំណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់៕