Banner KNP Detail Top

កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទី ទៅប្រទេសវៀតណាម ជាង ២៣ម៉ឺនតោន ទទួលបានទឹកប្រាក់ ៣២០លានដុល្លារ

កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទី ទៅប្រទេសវៀតណាម ជាង ២៣ម៉ឺនតោន ទទួលបានទឹកប្រាក់ ៣២០លានដុល្លារ

(ភ្នំពេញ)៖ លោក អ៊ួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាព័ត៌មាន នៅថ្ងៃទី១៨ ខែមេសា ឆ្នំា២០២៣នេះ មូលហេតុនៃការនាំចេញធ្លាក់ចុះនេះ ដោយសារតែតម្លៃគ្រាប់ស្វាយចន្ទីសើម នៅចុងខែមីនាមានការធ្លាក់ចុះ ខណៈអ្នកមានឃ្លាំងមួយចំនួនធំៗ បានហាលទុកបញ្ចេញលក់នៅពេលក្រោយ។
រយៈពេល៣ខែដើម ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទី ទៅប្រទេសវៀតណាមជាង ២៣ម៉ឺនតោន ទទួលបានទឹកប្រាក់ ៣២០លានដុល្លារ ថយចុះ១២.៩៥% បើធៀបរយៈកាលដូចគ្នា ទៅនឹង២០២២។ នេះបើយោងតាមរបាយការណ៍ សមាគមស្វាយចន្ទីកម្ពុជា។
បច្ចុប្បន្ននេះគ្រាប់ចន្ទីសើមមានតម្លៃចន្លោះពី ៤០០០រៀលទៅ ៤៦០០រៀល និងតម្លៃគ្រាប់ស្ងួតចន្លោះពី ៦០០០រៀលទៅ ៧០០០រៀល។ គូសបញ្ជាក់ថា «តម្លៃគ្រាប់សើមនៅឆ្នាំ២០២៣ មានស្ថិរភាពជាងរាល់ឆ្នាំ ដោយចាប់ពីចុងខែមករា ដល់ពាក់កណ្តាលខែមីនា តម្លៃចន្លោះពី ៥២០០រៀល ទៅ៦២០០រៀល។ ប៉ុន្តែចាប់តាំងពីថ្ងៃ១៨ ខែមីនា មកតម្លៃបានធ្លាក់ចុះបន្តិចមក ៥០០០រៀលដល់ ៤០០០រៀល ក្នុងមួយគីឡូក្រាម។ សមាគមស្វាយចន្ទីកម្ពុជា លើកទឹកចិត្តដល់ម្ចាស់ចម្ការ ដែលជាសមាជិករបស់សមាគមទាំងអស់ ឈប់លក់គ្រាប់សើម ហើយហាលទុកលក់នៅអំឡុងខែសីហា ដែលសមាគមរំពឹងថា តម្លៃនឹងកើនឡើង»។ បង្ហាញការព្រួយបារម្ភ ចំពោះកសិករមួយចំនួន ដែលមិនទាន់បានប្រមូលផលអាចនឹងរងការខាតបង់ធ្ងន់ធ្ងន់ ដោយសារបញ្ហាប្រែប្រួលអាកាសធាតុ ខណៈចាប់ពីដើមខែមេសាមកមានភ្លៀងធ្លាក់ និងខ្យល់កន្រ្តាក់ខ្លាំងដែលធ្វើឱ្យជ្រុះក្តឹប។
បើតាមសមាគមស្វាយចន្ទីកម្ពុជា ក្នុងរយៈពេលបីខែចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣នេះ កម្ពុជាផលិតគ្រាប់ឆៅបានប្រមាណជាង ២៦ម៉ឺនតោន៕

អត្ថបទដែលជាប់ទាក់ទង