Banner KNP Detail Top

ចោរបានលួចដឹកមេគោអ្នកភូមិអស់ចំនួន០២ក្បាល យកទៅបាត់ដោយសុវត្ថិភាព

ចោរបានលួចដឹកមេគោអ្នកភូមិអស់ចំនួន០២ក្បាល យកទៅបាត់ដោយសុវត្ថិភាព

ខេត្តបាត់ដំបង ៖ នៅ ថ្ងៃទី១៨ មេសា ឆ្នំា២០២៣នេះ នៅភូមិគោកពន្លៃ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ដោយបន្សល់ទុកស្បែកជើងមួយគូនៅខាងក្រោយផ្ទះ ជនរងឲ្យសមត្ថកិច្ចពិនិត្យ តែសមត្ថកិច្ចមិនបានយកវត្ថុតាងនោះទៅរក្សាទុកទេ ។ គោរបស់គាត់ចំនួន០៣ក្បាលចងនៅខាងក្រោយផ្ទះ ជាមួយនឹងគោជាច្រើនក្បាលទៀតរបស់បងប្អូន តែពួកចោរបានលួចយកតែមេគោគាត់ចំនួន០៣ក្បាល តែចៃដន្យពេលដឹកចេញផុតបន្តិច ១ក្បាលបានរួចត្រឡប់មកវិញ ។
នៅវេលាម៉ោង១១យប់ថ្ងៃទី១៧ មេសា គាត់បានដឹកយកទៅចងនៅក្រោយផ្ទះ ជាមួយហ្វូងគោជាច្រើនក្បាលទៀតរបស់បងប្អូន ដែលជាកន្លែងធ្លាប់ចងរាប់ឆ្នាំកន្លងមកហើយ ។ ក្រោយពីចងគោរួចគាត់ក៏ចូលសំរាន្តលក់ភ្លាមៗតែម្ដង សូម្បីឆ្កែព្រូសក៏គាត់មិនដឹងដែរ ។ លុះព្រឹកឡើងថ្ងៃទី១៨ មេសា ពេលគាត់ងើបពីដំណេកទៅមើលគោក្រោយផ្ទះ ស្រាប់តែបាត់គោគាត់អស់០២ក្បាល ខណៈ០១ក្បាលទៀត ឃើញបាត់ខ្សែប្រឡៅកដែលទំនងចោរដឹកទៅទាញដាច់ ហើយគោរត់ត្រឡប់មកវិញ ។
ម្ចាស់គោរូបនេះបានបញ្ជាក់ថា គាត់និងក្រុមគ្រួសារបាននាំគ្នាតាមដានជើងគោដែលចោរលួចយកទៅឃើញស្នាមដានជើងដឹកតាមវាលស្រែខាងក្រោយភូមិ សំដៅឡើងទៅផ្លូវហាយវេដែលឆ្ងាយពីទៅនោះប្រហែល៣០០ម៉ែត្រ។ ពេលនាំគ្នាដើរតាមដានជើងគោ ស្រាប់តែប្អូនគាត់ប្រទះឃើញស្បែកជើង០១សំរាប់ ដែលគេសង្ស័យជាស្បែកជើងពួកចោរបានបន្សល់ទុកក្បែររបងខាងក្រោយផ្ទះ ហើយគាត់ក៏បានរាយការណ៏ប្រាប់សមត្ថកិច្ចភ្លាមៗដែរ ។
ក្រោយពីទទូលបានសេចក្ដីរាយការណ៍ពីម្ចាស់គោ មន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលអូរម៉ាល់ម្នាក់ បានចុះទៅពិនិត្យកន្លែងក្រោលគោ ។ ម្ចាស់គោបានបញ្ជាក់ថា មន្ត្រីប៉ុស្ដិ៍ម្នាក់នោះ គ្រាន់តែសួរនាំបន្តិចបន្តួចធ្វើកំណត់ហេតុ និងពិនិត្យស្បែកជើងដែលគេសង្ស័យជារបស់ចោរបន្សល់ទុក រួចក៏ចាកចេញបាត់ទៅ តែមិនបានយកវត្ថុតាងស្បែកជើងទៅរក្សាទុកទេ ។

មួយរយៈកន្លងទៅនេះ នៅខេត្តបាត់ដំបង ចោរលួចគោបានកើតឡើងច្រើនករណីហើយ តែសមត្ថកិច្ចហាក់គ្មានវិធានការទប់ស្កាត់ ឬតាមស្រាវជ្រាវបង្ក្រាបបានមួយករណីណាឡើយរហូតដល់ពេលនេះ។ ក្រុមចោរលួចគោនេះមានសកម្មភាពទ្រង់ទ្រាយធំដុំ សុទ្ធតែមានរថយន្តតាមដឹកគោទាំងហ្វូងៗ ។ ក្រុមចោរកំពុងតាមយារយីលួចគោអ្នកភូមិ រហូតអ្នកភូមិមួយចំនួនដែលមានគោដេកព្រូយបារម្ភពីសុវត្ថិភាពគោរបស់ពួកគេ ហើយក៏មានអ្នកខ្លះចាប់ផ្ដើមប្រកាសលក់គោជាបណ្ដើរៗទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង