សពបុរសជនជាតិចិនម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញអណ្តែតទឹកប្រឡាយបាក់ទូក
សពបុរសជនជាតិចិនម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញអណ្តែតទឹកប្រឡាយបាក់ទូក ម្តុំផ្សារសាំហាន់ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ
ភ្នំពេញ៖ កាលពី ថ្ងៃទី១៨ខែ មេសា ឆ្នាំ ២០២៣ នេះ សពបុរសជនជាតិចិនម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញអណ្តែតទឹកប្រឡាយបាក់ទូក ម្តុំផ្សារសាំហាន់ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។
សពបុរសរូបនោះ ពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ មានអាយុប្រមាណជាង ៣០ ឆ្នាំ ស្លៀកពាក់ខោជើងខ្លី ពណ៌ខ្មៅ អត់ពាក់អាវ មានសាក់នៅទ្រូងខាងឆ្វេង និងដៃខាងឆ្វេង ។
សពបុរសរូបនោះ ត្រូវបានគេអះអាងថា ជាជនជាតិ ចិន ជាទូទៅ តែងតែដើរ ស្រែក ឡូឡាពេញផ្លូវ នៅម្តុំផ្សារសាំហាន់ ដូចមនុស្ស មានសតិមិនប្រក្រតី ឬបែកថ្នាំ។ នៅវេលាថ្ងៃត្រង់ថ្ងៃទី១៧ ខែមេសា គេឃើញ បុរសរូបនោះ បានចុះត្រាំទឹកស្អុយប្រឡាយ បាក់ទូក ហើយត្រូវបានប្រជាការពារ មកដេញ ក៍បានដើរទៅបាត់។ លុះព្រឹកព្រលឹមស្រាងៗ ស្រាប់តែ ប្រជាពលរដ្ឋ ប្រទះឃើញសពបុរសនោះ អណ្តែតទឹកប្រឡាយ បង្កឱ្យមានការភ្ញាក់ផ្អើល តែម្តង។ នគរបាលមូលដ្ឋាន ក៍បានសហការជាមួយ នគរបាលជំនាញ ស្រង់ សាកសព ទៅតំកល់នៅឈាបនដ្ឋាន វត្តទួលសង្កែ ដើម្បីធ្វើកោសល្យវិច័យ។
សមត្ថកិច្ច រកពុំឃើញមានអត្តសញ្ញាណឡើយ សពមានផ្ទុកសារធាតុញៀន ។ សមត្ថកិច្ច បានសន្និដ្ឋានថា សពស្លាប់ដោយ សារតែលង់ទឹក ៕