ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរហើយ ពលករបានចាប់ផ្តើមត្រឡប់ចូលទៅ ប្រទេសថៃវិញ
ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរហើយ ពលករបានចាប់ផ្តើមត្រឡប់ចូលទៅ ប្រទេសថៃវិញ
ខេត្តបន្ទាយមានជ័យ ៖ នៅចំណុចបំពេញបែបបទចេញក្រៅប្រទេស ច្រកទ្វារអន្តរជាតិប៉ោយប៉ែត គេឃើញមានពលករតម្រង់ជួរត្រៀបត្រា ដើម្បីបំពេញឯកសារឆ្លងចូលទៅទឹកដីថៃ ខណៈឥវ៉ាន់ ឬកាបូបរបស់ពួកគេជួលរទេះកម្មករអូសចូលព្រោងព្រៀត ។
ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរហើយ ពលករបានចាប់ផ្តើមត្រឡប់ចូលទៅប្រទេសថៃវិញ ដើម្បីធ្វើការដោយស្របច្បាប់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាហូរហែ ក្រោយពួកគេបានទៅជួបជុំក្រុមគ្រួសានៅស្រុកកំណើតរៀងខ្លួនៗ ខណៈពលករខុសច្បាប់បញ្ជូនពីថៃតាមរថយន្តទ្រុងមានជាង២០០០នាក់ រយៈពេល៣ខែដើមឆ្នាំ២០២៣ ។ សមត្ថកិច្ចឈរជើងនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតម្នាក់ប្រាប់ថា ចាប់ពីព្រឹកថ្ងៃទី១៧ ដល់ថ្ងៃទី១៩ មេសា នេះ ឃើញមានពលករត្រឡប់ទៅប្រទេសថៃជាបន្តបន្ទាប់ ប៉ុន្តែមិនច្រើនកកកុញ ដូចរយៈពេល២ទៅ៣ថ្ងៃមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលពួកគេត្រឡប់ពីប្រទេសថៃឡើយ។
ស្ត្រីពលករចេញពីកម្ពុជា ម្នាក់និយាយថា នាងនិងពលកររួមអាជីពបានសម្រេចចិត្តទៅធ្វើការលើទឹកដីថៃវិញ តាមការកំណត់របស់ក្រុមហ៊ុនខ្លួន។ពលករខ្លះនិយាយថា មានពលករមួយចំនួនទៀត មិនទាន់វិលត្រឡប់ទៅប្រទេសថៃវិញនោះទេ ដោយពួកគេនៅជួបជុំក្រុមគ្រួសានៅឡើយ ៕