នារីម្នាក់ដែលបម្រើការនៅកាស៊ីណូឌីណាស្ទី ( DYNASTY ) ត្រូវបានឃាតករសម្លាប់ យ៉ាងសាហាវឃោរឃៅ ដោយកាត់ក្បាលដាច់ចេញពីខ្លួន និងទាំងអាក្រាតកាយ
នារីម្នាក់ដែលបម្រើការនៅកាស៊ីណូឌីណាស្ទី ( DYNASTY ) ត្រូវបានឃាតករសម្លាប់ យ៉ាងសាហាវឃោរឃៅ ដោយកាត់ក្បាលដាច់ចេញពីខ្លួន និងទាំងអាក្រាតកាយ
ភ្នំពេញ: ករណីឃាតកម្មនេះ បានកើតឡើង នៅវេលារំលងអធ្រាត្រ វេលាម៉ោង ០០:៤០ នាទី ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួល ផ្លូវកំពង់ស្ពាន ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
នារីម្នាក់ដែលបម្រើការនៅកាស៊ីណូឌីណាស្ទី ( DYNASTY ) ត្រូវបានឃាតករសម្លាប់ យ៉ាងសាហាវឃោរឃៅ ដោយកាត់ក្បាលដាច់ចេញពីខ្លួន និងទាំងអាក្រាតកាយ។
នារីរងគ្រោះនោះ មានឈ្មោះ ម៉ន ស្រីម៉ី អាយុ ២៤ ឆ្នាំ ជាបុគ្គលិកកាស៊ីណូ DYNASTY មានស្រុកកំណើត នភភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
បន្ទាប់ពីសមត្ថកិច្ច ធ្វើកោសល្យវិច័យលើសាកសពជនរងគ្រោះរួចរាល់ហើយ បានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី។
ឃាតកម្មនេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបើកការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួន ឃាតករយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕