Banner KNP Detail Top

នារីម្នាក់ជិះម៉ូតូចេញពីទិញអីវ៉ាន់ នៅផ្សារនាគមាស ត្រឡប់ទៅផ្ទះវិញ ត្រូវបានបុរសជាជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាព

នារីម្នាក់ជិះម៉ូតូចេញពីទិញអីវ៉ាន់ នៅផ្សារនាគមាស ត្រឡប់ទៅផ្ទះវិញ ត្រូវបានបុរសជាជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពឆក់កាបូបស្ពាយ តែមិនបានសម្រេច

ភ្នំពេញ៖ កាលពី ថ្ងៃទី ២០ខែមេសាឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុងកែងនឹងផ្លូវលេខ១៦៧ ក្បែរស្ថានទូតចិនក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មុនពេលកើតហេតុខ្លួននាងបានជិះម៉ូតូម៉ាកZOOMER-X ពណ៌លឿងលាយសខ្មៅមួយគ្រឿងពាក់ផ្លាកលេខ កណ្តាល 1U-6593 ចេញពីទិញអីវ៉ាន់នៅផ្សារនាគមាសដោយជិះកាត់តាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីលិចទៅកើតកក្នុងគោលបំណង់ត្រឡប់ទៅផ្ទះវិញនៅក្រុងតាខ្មៅ។ លុះជិះមកដល់ចំណុចកើតហេតុខាងលើក្បែរស្ថានទូតចិនកែងផ្លូវលេខ១៦៧ ស្រាប់តែលេចមុខបុរសជាជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូ២គ្រឿង ជិះមកពីក្រោយរួចឈោងដៃឆក់យកកាបូបស្ពាយពីនាង តែមិនបានសម្រេចបណ្តាលអោយរូបនាងដួលម៉ូតូសន្លប់ស្តូកស្តឹង ហើយភ្លាមនោះដែរក៏មានមន្រ្តី ប្រចាំការនៅស្ថានទូតចិនបានទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យរដ្ឋចុះមកទីតាំងកើតហេតុភ្លាមៗ តែដោយនារីរងគ្រោះមិនព្រមឡើងទៅលើរថយន្តទៅសង្គ្រោះបន្ទាន់នោះទេដោយសារស្ថានភាពរបស់គាត់រងរបួសស្រាល។ ចំណែកឯជនសង្ស័យវិញក៏បានជិះគេចខ្លួនបាត់ស្រមោលទៅ។ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចក៏នាំនារីរងគ្រោះទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលទំពូងទី២ ដើម្បីដាក់ពាក្យបណ្ដឹងហើយនារីរងគ្រោះសូមឲ្យសមត្ថកិច្ចស្វែងរកជនសង្ស័យដើម្បីយកមកចាត់ការទៅតាមនីតិវិធីច្បាប់។
ជាចុងក្រោយប្រជាពលរដ្ឋសំណូមពរទៅលោកអ៊ុក សាវឿន នាយប៉ុស្តិ៍ទួលទំពូងទី២ មេតាជួយពង្រឹងមូលដ្ឋាន និងល្បាតតាមភូមិសាស្រ្តផង៕

អត្ថបទដែលជាប់ទាក់ទង