រថយន្តមួយគ្រឿង បើកវ៉ារថយន្តមួយគ្រឿងទៀត ក៏ជ្រុលចង្កូតទៅបុកបុរសម្នាក់ កំពុងដើររួមជាមួយសត្វឆ្មា១ក្បាល ខ្ទប់ជាមួយប៉ាណូ បណ្តាលឱ្
រថយន្តមួយគ្រឿង បើកវ៉ារថយន្តមួយគ្រឿងទៀត ក៏ជ្រុលចង្កូតទៅបុកបុរសម្នាក់ កំពុងដើររួមជាមួយសត្វឆ្មា១ក្បាល ខ្ទប់ជាមួយប៉ាណូ បណ្តាលឱ្យស្លាប់ និងងាប់ឆ្មា នៅនឹងកន្លែងកើតហេតុ
ខេត្តបន្ទាយមានជ័យ ៖ កាលពី យប់ថ្ងៃទី១៩ មេសា ឆ្នំា២០២៣នេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិគោកលន់ ឃុំជប់វ៉ារី ស្រុកព្រៈនេត្រព្រៈ ខេត្តបន្ទាយមានជ័យ ដោយសង្ឃឹមសមត្ថកិច្ចចរាចរណ៍នឹងរកអ្នកបើកបររូបនេះឱ្យឃើញ។ ទន្ទឹមនឹងបើកបុកហើយ អ្នកបើកបររថយន្តនេះ គឺមិនបាននៅដោះស្រាយនោះទេ បានរត់គេចខ្លួនបាត់ ដោយប្រើហិង្សាយកសោរថយន្តទៅចាក់លើពោះកូនប្រុសរបស់ជនរងគ្រោះ បណ្តាលឱ្យរងរបួស ដែលគាត់ព្យាយាមចាប់ឃាត់អ្នកបើកបររូបនេះទុក ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ កែវ ផេង ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិកើតហេតុនេះ ។ តាមសំដីប្រពន្ធបានប្រាប់ថា នៅពេលគ្រោះថ្នាក់នេះ កើតឡើងប្តីគាត់ (ជនរងគ្រោះ) ត្រឡប់ពីដាក់កណ្តុរនៅវាលស្រែ ហើយដើរតាមចិញ្ចឹមផ្លូវជិតមកដល់ផ្ទះទៅហើយដោយនៅប្រមាណ២០ម៉ែត្រទៀតប៉ុណ្ណោះ ក៏មានរថយន្តពាក់ផ្លាកលេខភ្នំពេញ2AR-6363 (បង្ក) បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនបានឡើងវ៉ារថយន្ត១គ្រឿងទៀត ស្របទិសគ្នាជ្រុកបុកប្តីគាត់តែម្តង បណ្តាលឱ្យប៉ើងជិត១០ម៉ែត្រស្លាប់នៅនឹងកន្លែង ជាមួយសត្វឆ្មា១ក្បាលទៀតផង ។ រថយន្តនេះ ក្រោយពីបើកបុកគេហើយ អ្នកបើកបរបើកទ្វារចុះរត់គេច ហើយត្រូវកូនប្រុសរបស់ជនរងគ្រោះឃើញទាន់ក៏ស្ទុះទៅចាប់ តែត្រូវអ្នកបើកបរនោះយកសោចាក់ចំក្បាលពោះវិញបណ្តាលឱ្យមុតហើយជនបានរត់គេចខ្លួនបាត់ស្រមោល ។
មូលហេតុ គឺបណ្តាលមកពីរថយន្តបើកលឿនពេក ហើយឡើងវ៉ារថយន្តគេ ទើបបណ្តាលបង្កគ្រោះថ្នាក់បែបនេះ ។ សមត្ថកិច្ចបានធ្វើការស្ទូចរថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៈនេត្រព្រៈ ដើម្បីស្វែងរកម្ចាស់រថយន្តឱ្យខាងតែបាន ដើម្បីមកទទួលខុសត្រូវតាមផ្លូវច្បាប់ ៕