Banner KNP Detail Top

ត្រួតពិនិត្យរដ្ឋបាល នៅចំណុចផ្ទះលេខ០៧A បន្ទប់ជួលលេខ០៤ ផ្លូវលេខ២៧០ ក្រុមទី២៤ ភូមិ៩ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលជាបន្ទប់របស់ជនសង្ស័យ ពុំស្គាល់អត្តសញ្ញាណបានជួល (គេចខ្លួនបាត់)

ត្រួតពិនិត្យរដ្ឋបាល នៅចំណុចផ្ទះលេខ០៧A បន្ទប់ជួលលេខ០៤ ផ្លូវលេខ២៧០ ក្រុមទី២៤ ភូមិ៩ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលជាបន្ទប់របស់ជនសង្ស័យ ពុំស្គាល់អត្តសញ្ញាណបានជួល (គេចខ្លួនបាត់)

ភ្នំពេញ ៖ បើយោងតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានធ្វើការចុះត្រួតពិនិត្យរដ្ឋបាលនៅចំណុចផ្ទះលេខ០៧A បន្ទប់ជួលលេខ០៤ ផ្លូវលេខ២៧០ ក្រុមទី២៤ ភូមិ៩ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជាបន្ទប់របស់ជនសង្ស័យ ពុំស្គាល់អត្តសញ្ញាណបានជួល (គេចខ្លួនបាត់) ។

ក្រោយពីត្រួតពិនិត្យសមត្ថកិច្ចបានរកឃើញវត្ថុតាងរួមមាន ៖
ម៉ូតូចំនួន០៣គ្រឿង,ផ្លាកលេខម៉ូតូ ចំនួន០៤ (ភ្នំពេញ 1JB-3022, ភ្នំពេញ 1JE-7858, ភ្នំពេញ 1JC-2574, ភ្នំពេញ 1JU-7324), បន្ទះទ្រនាប់ផ្លាកលេខ ចំនួន០៥បន្ទះ,
កូនសោរសម្រាប់ដោះដូរផ្លាកលេខ និងដូរគ្រឿងម៉ូតូមួយចំនួន ។
ទី១- ម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ គ្មានស្លាកលេខ លេខតួនិងម៉ាស៊ីន ND125N0029844
ទី២- ម៉ូតូម៉ាក HONDA CLICK ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ គ្មានស្លាកលេខ លេខតួនិងលេខម៉ាស៊ីន CN125K8069047
ទី៣- ម៉ាក HONDA DREAMC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ គ្មានស្លាកលេខ លេខតួនិងម៉ាស៊ីន AND125MDN 6158688 វត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អំពាវនាវប្រសិនបើប្រជាពលដ្ឋមានបាត់ម៉ូតូដែលមានភិនភាគ និងផ្លាកលេខដូចបានបញ្ជាក់នេះ សូមទំនាក់ទំនងមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ឬលេខទូរសព្ទទំនាក់ទំនង 012 560 333 ៕

អត្ថបទដែលជាប់ទាក់ទង