Banner KNP Detail Top

ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ប្រជាពលរដ្ឋចាប់ប្រគល់ឲ្យទៅសមត្ថកិច្ច

ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ប្រជាពលរដ្ឋចាប់ប្រគល់ឲ្យទៅសមត្ថកិច្ច

ភ្នំពេញ ៖ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចឃ្លាំងទុកចោលមួយកន្លែង ក្បែរស្តុបណូគា តាមបណ្ដោយផ្លូវ២០០៤ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ដោយ ពីមុនឡើយគឺជាឃ្លាំងលក់រថយន្ត ប៉ុន្តែត្រូវបានម្ចាស់គេបានបិទទ្វារទុកចោលនិងបានដាក់លក់ឃ្លាំងនេះអស់រយៈពេលជាយូរខែណាស់ទៅហើយ។ លុះដល់វេលាកើតហេតុដែលផ្លូវមានសភាពស្ងប់ស្ងាត់ខ្លាំង ក៏ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៥នាក់បានដើរថ្មើរជើង មកធ្វើសកម្មភាពលួចគាស់សោទ្វារឃ្លាំងបានសម្រេច។ រួចក៏បានចូលទៅលួចរបស់របរដែលនៅខាងក្នុងឃ្លាំង និងបានប្រមូលចេញមកខាងក្រៅបានមួយចំនួន។
ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវបានឃើញ ក៏បានស្រែកឆោឡោធ្វើឲ្យក្រុមជនសង្ស័យភ័យស្លន់ស្លោនាំគ្នារត់ចែកជើងគ្នាប្រសាចពេញដងផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនោះចេញមកជួយចាប់បានជនសង្ស័យម្នាក់ ចំណែកឯបក្ខពួក៤នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។ សមត្ថកិច្ចមូលដ្ឋានក៏បានចុះធ្វើការអន្តរាគមន៍តែម្ដង ៕

អត្ថបទដែលជាប់ទាក់ទង