Banner KNP Detail Top

ស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ បានចំនួន០២នាក់ ភ្លាមៗ

ស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ បានចំនួន០២នាក់ ភ្លាមៗ

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅចំណុចលេីផ្លូវលេខ១៧៨ កែងផ្លូវលេខ១៩ ភូមិ៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ពាក់ព័ន្ធករណីលួចកាបូបស្ពាយ។
ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះកាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង៤០នាទី ថាមានករណីលួចកាបូបស្ពាយ (មានកុំព្យូទ័រយួរដៃ, លិខិតឆ្លងដែន) ស្ថិតនៅចំណុចមុខផ្ទះ១០៨Eo ផ្លូវលេខ១៩ ក្នុងភូមិ៦ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មក កម្លាំងជំនាញយុត្តិធម៌នៃអធិការដ្ឋាននិងប៉ុស្តិ៍ បានធ្វេីការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ ហ៊ុត ពិសិដ្ឋ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ ។ ២-ឈ្មោះ ហម ណាវី ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ ។
ចំណែកជនរងគ្រោះឈ្មោះ ហោ សុវណ្ណារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៩៤ ផ្លូវលំ ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ក្រោយការសួរចម្លើយជនសង្ស័យបានព្រមឆ្លើយសារភាពថា ខ្លួនពិតជាបានលួចកាបូបស្ពាយ (មានកុំព្យូទ័រយួរដៃ, លិខិតឆ្លនដែន) ពិតប្រាកដមែន ។
វត្ថុតាងដកហូតរួមមាន ៖
– កុំព្យូទ័រយួរដៃម៉ាក ASUS
– លិខិតឆ្លងដែនចំនួន០៧ក្បាល
– ខ្សែសាកថ្មចំនួន០១
– កាបូបស្ពាយពណ៌ខ្មៅចំនួន០១ ។
កម្លាំងជំនាញនៃអធិការដ្ឋានបាននិងកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលេីទៅសាលាដំបូងរាជធានីដើម្បីអនុវត្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង