Banner KNP Detail Top

លោក អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យ អាជ្ញាធរខណ្ឌ ទាំង ១៤ កងកម្លាំងមានសមត្ថកិច្ចរបស់ កងរាជអាវុធហត្ថ និងប៉ូលិសរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការរក្សា សន្តិសុខ សណ្តាប់ធ្នាប់

លោក អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យ អាជ្ញាធរខណ្ឌ ទាំង ១៤ កងកម្លាំងមានសមត្ថកិច្ចរបស់ កងរាជអាវុធហត្ថ និងប៉ូលិសរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីឱ្យក្បួនដង្ហែព្រះអគ្គិជ័យកីឡា នៃការប្រកួតកីទ្បា អាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នេះ


ភ្នំពេញ៖ ការណែនាំបែបនេះរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើ ឡើង នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នេះ ក្នុងកិច្ចប្រជុំត្រៀមរៀបចំ ពិធីដង្ហែព្រះអគ្គិជ័យកីទ្បា នៃការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ជាមួយអាជ្ញាធរខណ្ឌទាំង១៤, មន្ទីរពាក់ព័ន្ធ, កងកម្លាំងមាន សមត្ថកិច្ចរបស់ កងរាជអាវុធហត្ថរាជធានី និង ប៉ូលិសរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យ អាជ្ញាធរខណ្ឌ ទាំង ១៤ កងកម្លាំងមានសមត្ថកិច្ចរបស់ កងរាជអាវុធហត្ថ និងប៉ូលិសរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីឱ្យក្បួនដង្ហែព្រះអគ្គិជ័យកីឡា នៃការប្រកួតកីទ្បា អាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នេះ ទទួលបាននូវភាពអធិកអធម កុំឱ្យចាញ់ប្រទេសគេ ខណៈដែលយើងត្រូវធ្វើ ជាម្ចាស់ផ្ទះ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ កម្ពុជាយើងបានរង់ចាំ ៦៤ ឆ្នាំ ហើយ ដើម្បីធ្វើជា ម្ចាស់ផ្ទះនៃការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នេះ ។ ដូច្នេះទេ លោកស្នើឱ្យអាជ្ញាធរខណ្ឌទាំង ១៤ មន្ទីរពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យ បានខ្ពស់បំផុត ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងក្រមសីលធម៌ ធ្វើយ៉ាង ណាឱ្យក្បួនដង្ហែព្រះអគ្គិជ័យកីឡា នៃការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នេះ ទទួលបាននូវភាពអធិកអធម មិនចាញ់ប្រទេសគេ និងទទួលបានភាពជោគជ័យ ។
លោកបានបញ្ជាក់ថា ចំពោះអ្នកដែលត្រូវដង្ហែ និងអ្នកឈរទទួលក្បួនដង្ហែ ព្រះអគ្គិជ័យកីឡា គឺត្រូវតែប្រើប្រាស់យុវជន។ បន្ថែមពីនេះ ការលាងសំអាតផ្លូវ ការតុបតែងរាជធានីភ្នំពេញ ឱ្យសោភ័ណភាព ត្រូវតែអនុវត្តដោយស្មារតីទទួល ខុសត្រូវខ្ពស់បំផុត។
សូមបញ្ជាក់ថា កម្មវិធីពិធីដង្ហែព្រះអគ្គិជ័យកីឡា ពីតំបន់អាស៊ាននេះ ត្រូវចូល មកព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងគ្រៀល -ណងណុកឈៀន ខេត្តស្ទឹងត្រែង និងដង្ហែបន្តទៅតាមបណ្តាខេត្តជុំវិញបឹង ទន្លេសាប ។ ក្នុងនោះ នៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ក្បួនដង្ហែព្រះអគ្គិជ័យកីឡា មកដល់ផ្សារព្រែកអញ្ចាញ ស្ពានទី១២ ព្រំប្រទល់ ខេត្តកណ្តាល- រាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ រង់ចាំទទួលស្វាគមន៍ ព្រះអគ្គិជ័យកីឡា នៅស្ពានទី១២ ដើម្បីដង្ហែមកវេទិកា នៅរមណីយដ្ឋានវត្តភ្នំ ។
លោក នី ផល្លី តំណាង CAMSOC ប្រគល់ព្រះអគ្គិជ័យកីឡា ជូនរដ្ឋបាល រាជធានីភ្នំពេញ ដង្ហែឆ្ពោះមកកាន់រមណីយដ្ឋានវត្តភ្នំ ។ ក្បួនដង្ហែព្រះអគ្គិជ័យ កីឡាដល់វេទិកាប្រារព្ធពិធីនៅរមណីយដ្ឋានវត្តភ្នំ ។ បន្ទាប់ពីប្រារព្ធពិធី លោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំរាជធានីភ្នំពេញ ដង្ហែព្រះអគ្គិជ័យកីឡា ពីចំណុចរមណីយដ្ឋានវត្តភ្នំ ឆ្ពោះទៅតម្កល់រក្សាទុក នៅវត្តលង្កា ព្រះកុសុមារាម ដោយមានរៀបចំពិធីសាសនា និងបាញ់កាំជ្រួច ផងដែរ (ការពារព្រះអគ្គិជ័យ កីឡាដោយរដ្ឋបាលរាជធានីភ្នំពេញ) ។
នៅព្រឹក ថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣ ព្រះអគ្គិជ័យកីឡា ត្រូវដង្ហែពីវត្ត លង្កា ព្រះកុសុមារាម ឆ្ពោះមកវិមានឯករាជ្យ ដឹកនាំដោយលោក នី ផល្លី តំណាង CAMSOC និង អភិបាលរងរាជធានីភ្នំពេញ មានការអមដំណើរដោយ ប្រតិភូរាជធានីភ្នំពេញ ក្រុមការងារ កីឡាករ កីឡាការិនីឆ្នើមមួយចំនួន និងមានក្រុមឆៃយ៉ាំនាំមុខ ។
លោកនី ផល្លី តំណាង CAMSOC ប្រគល់ព្រះអគ្គិជ័យកីឡា ជូនលោក បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដង្ហែព្រះអគ្គិជ័យកីឡា ពីវិមានឯករាជ្យ ឆ្ពោះទៅមុខស្ថានទូតសិង្ហបុរី ។ លោក បណ្ឌិតសភាចារ្យ បន្តប្រគល់ជូនលោក ហោ សារុន រដ្ឋលេខាធិការក្រសួង ទេសចរណ៍ និងជាបេសកជនពិសេស CAMSOC ។ លោក ហោ សារុន បន្តប្រគល់ជូនលោក ឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដង្ហែបណ្តាក់ព្រះអគ្គិជ័យកីឡា អមដោយថ្នាក់ដឹកនាំរាជធានីភ្នំពេញ ពីមុខស្ថានទូតសិង្ហបុរី ឆ្ពោះទៅដល់មុខ អង្គភាពប្រឆាំងអំពើពុករលួយ ។
លោកអភិបាលរាជធានីភ្នំពេញ បន្តប្រគល់ជូន លោក នី ផល្លី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ តំណាង CAMSOC នៅមុខអង្គភាពប្រឆាំងអំពើ ពុករលួយ ។ លោកនី ផល្លី តំណាង CAMSOC បន្តប្រគល់ជូនតំណាង បណ្តាក្រុមហ៊ុនឧបត្ថម្ភ ទាំង១៤ ដង្ហែបណ្តាក់ព្រះអគ្គិជ័យកីឡាពីមុខអង្គភាព ប្រឆាំងអំពើពុករលួយ ឆ្ពោះទៅរមណីយដ្ឋានវត្តភ្នំ តំណាងបណ្តាក្រុមហ៊ុនឧបត្ថម្ភ ចុងក្រោយ ប្រគល់ត្រលប់មកជូន លោកនី ផល្លី តំណាង CAMSOC ដើម្បីប្រគល់ជូន កីឡាករ កីឡាការិនីឆ្នើម ដង្ហែឆ្ពោះទៅកាន់ខេត្តកំពង់ឆ្នាំង ។

នៅរសៀលថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣ ក្បួនដង្ហែព្រះអគ្គិជ័យកីឡា ចេញពីទីប្រជុំជនស្គន់ ខេត្តកំពង់ចាម ឆ្ពោះមកកាន់រាជធានីភ្នំពេញ ត្រូវមកដល់ ស្តុបម៉ាក្រូ ឈ្នះឈ្នះ ប្រមាណម៉ោង ១៩និង០០ នាទី។ ក្បួនដង្ហែព្រះអគ្គិជ័យ កីឡា មកដល់ស្តុបម៉ាក្រូ ឈ្នះឈ្នះ នៅម៉ោង១៩និង០០នាទី រៀបចំវេទិកា តូចល្មមនៅ ស្តុបម៉ាក្រូឈ្នះឈ្នះ ។
ថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិ នឹងត្រូវទទួលព្រះអគ្គិជ័យកីឡា រត់បណ្តាក់គ្នាពី ស្តុបម៉ាក្រូឈ្នះឈ្នះ ឆ្ពោះមក ខ្លោងទ្វារពហុកីឡដ្ឋានមរតកតេជោ កីឡាករបាល់ ទាត់ ដែលមានប្រជាប្រិយភាព ចំនួន ២ រូប នឹងត្រូវទទួលព្រះអគ្គិជ័យកីឡា ដង្ហែបន្តពីស្តុបម៉ាក្រូឈ្នះឈ្នះ ឆ្ពោះមកកាន់ ច្រកទ្វារលេខ ១កីឡាករ កីឡាការិនី ម្ចាស់មេដាយមាសចំនួន ៥ រូប នឹងត្រូវទទួលព្រះអគ្គិជ័យកីឡាដង្ហែបន្តពី ច្រកទ្វារលេខ ១ ចូលក្នុងបរិវេណទីលានបាល់ទាត់ ដែលជាកន្លែងប្រារព្ធពិធីបើក ព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២ ជាផ្លូវការ៕

អត្ថបទដែលជាប់ទាក់ទង