Banner KNP Detail Top

ចាប់ខ្លួនជនសង្ស័យ ពីរនាក់ ករណីប្លន់យកម៉ូតូ នៅខេត្តព្រះសីហនុ

ចាប់ខ្លួនជនសង្ស័យ ពីរនាក់ ករណីប្លន់យកម៉ូតូ នៅខេត្តព្រះសីហនុ

ភ្នំពេញៈ ជនសង្ស័យចំនួន ពីរនាក់ ពាក់ព័ន្ធករណីប្លន់ (យកផ្លែឡាម អារកប្លន់យកម៉ូតូ បណ្ដាលឲ្យជនរងគ្រោះ រងរបួសធ្ងន់ធ្ងរ) ត្រូវបានកម្លាំងនគរបាល ខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួន កាលពី រសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅផ្លូវលេខ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពេលជនសង្ស័យ បានធ្វើសកម្មភាពកាលពីវេលាម៉ោង ៨និង១០នាទី នាព្រឹកថ្ងៃទី២១ ខែមេសា នេះ នៅចំណុចលើផ្លូវចំការដូងប្រេង ស្រុកស្ទឹងហាវ ក្រុងព្រះស៊ីហនុ។
ជនសង្ស័យ មានឈ្មោះ វី ជីវ័ន្ត ហៅ វ័ន្ត ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ និង២- ឈ្មោះ ចូវ ស្រីម៉ិច ហៅ ស្រីណុច (ខ្ទើយស្រីធ្វើប្រុស) ភេទស្រី អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។
វត្ថុតាងមាន ម៉ូតូម៉ាក Honda C125 ស៊េរី 2016 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1G-080 , កូនកាបូប ពណ៌ខៀវខ្ចី ចំនួន១ (ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន ៤ កញ្ចប់តូច (ចាប់យកពីឈ្មោះ ចូវ ស្រីម៉ិច ហៅ ស្រីណុច (ខ្ទើយស្រីធ្វើប្រុស) ។
សមត្ថកិច្ច បានប្រគល់ជនសង្ស័យទាំង ពីរនាក់ នេះ ទៅឲ្យអធិការដ្ឋាននគរបាល ខណ្ឌស្ទឹងហាវ ក្រុងព្រះសីហនុ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង