Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ករណីលួចឡានមួយគ្រឿង ចេញពីរាជធានីភ្នំពេញ មកឈប់ចាក់សាំងនៅចំណុចស្រុកព្រៈនេត្រព្រៈ តែអត់លុយឱ្យគេ ក៏បើកឡានរត់ ត្រូវបានសមត្ថកិច្ចចាប់

ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ករណីលួចឡានមួយគ្រឿង ចេញពីរាជធានីភ្នំពេញ មកឈប់ចាក់សាំងនៅចំណុចស្រុកព្រៈនេត្រព្រៈ តែអត់លុយឱ្យគេ ក៏បើកឡានរត់ ត្រូវបានសមត្ថកិច្ចចាប់

ខេត្តបន្ទាយមានជ័យ ៖ កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅឃុំរហាល ស្រុកព្រៈនេត្រព្រៈ ខេត្តបន្ទាយមានជ័យ ។ ជនសង្ស័យឈ្មោះ ទូ គីម អាយុ៣៣ឆ្នាំ រស់នៅភូមិ១៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជាមួយវត្ថុតាងរថយន្តមួយគ្រឿងម៉ាក RANGE ROVER ដែលពាក់ផ្លាក់លេខភ្នំពេញ 2BT-5818។
មុនពេលឃាត់ខ្លួនជនសង្ស័យនេះបាន ដោយសារតែរថយន្តអស់សាំង ហើយជននេះបើកចូលចាក់សាំងនៅការ៉ាស់មួយកន្លែងក្នុងឃុំរហាល ស្រុកព្រៈនេត្រព្រៈ ខេត្តបន្ទាយមានជ័យ ។ ក្រោយចាក់សាំងហើយ តែគ្មានលុយឱ្យគេ ក៏បើករថយន្តរត់ទិសដៅមកក្រុងសិរីសោភ័ណ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ជើងគោកខេត្ត នៅចំណុចគោលដៅឃាត់បានឆែកឆេររកឃើញមានអត្តសញ្ញាណប័ណ្ណជាប់ខ្លួន ។
ប្រភពព័ត៌មាន បានបញ្ជាក់ឲ្យដឹងថា មានរថយន្តម៉ាកRANGE ROVER ពាក់ផ្លាកលេខភ្នំពេញ2BT-5818 ត្រូវបានចោរលួចចេញពីការ៉ាស់ជួសជុល និងបាញ់ថ្នាំរថយន្តមួយកន្លែង កាលពីយប់ថ្ងៃទី២០ មេសា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ហើយម្ចាស់ការ៉ាស់ជួសជុលរថយន្តបានដាក់ពាក្យបណ្តឹងនៅខេត្តកំពង់ឆ្នាំង ដើម្បីជួយស្រាវជ្រាវរក ដោយសារបានស្គាល់មុខសញ្ញចោរលួចរថយន្ត គឺជាជាងបាញ់ថ្នាំរថយន្តក្នុងការ៉ាស់ជួសជុលរបស់ខ្លួនតែម្តង កំពុងយករថយន្តទៅបាត់ ។

ក្រោយលួចរថយន្តស៊េរីទំនើបពីការ៉ាស់ជួសជុលបាញ់ថ្នាំរបស់មេជាងខ្លួននៅភ្នំពេញ ហើយបានបើកតាមផ្លូវភ្នំពេញ កំពង់ធំ សៀមរាប ដល់ខេត្តឧត្តរមានជ័យ មកចាក់សាំងនៅឃុំរហាល ស្រុកព្រៈនេត្រព្រៈ ចាក់សាំងហើយអត់លុយអោយគេ បើករថយន្តរត់ទិសដៅមកក្រុងសិរីសោភ័ណ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ជើងគោកខេត្តប្រចាំគោលដៅចាប់បាន ក៏ប្រគល់ជូនកម្លាំងការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង