Banner KNP Detail Top

បុរសម្នាក់ ទំនងជាស្រវឹង បានបេីករថយន្តចេញពីហាងផឹកស៊ីមួយកន្លែង ក៏ជ្រុលបុកចូលហាងកាត់សក់ បណ្តាលឲ្យរងការខូចខាត

បុរសម្នាក់ ទំនងជាស្រវឹង បានបេីករថយន្តចេញពីហាងផឹកស៊ីមួយកន្លែង ក៏ជ្រុលបុកចូលហាងកាត់សក់ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ៖ ហេតុការណ៍នេះបានកេីតឡេីងកាលពី យប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
បុរសម្នាក់ទំនងជាស្រវឹងបានបេីករថយន្តចេញពីហាងផឹកស៊ីមួយកន្លែងក៏ជ្រុលបុកចូលហាងកាត់សក់ដែលនៅក្បែរគ្នានោះបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តម៉ាកឡិចស៊ីសRX400h ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2BL 6257
ចេញពីក្នុងហាងផឹកស៊ីមួយកន្លែងក្នុងល្បឿនលឿនបានប្រហែល៤០ម៉ែត្រក៏រេចង្កូតបុកចូលហាងកាត់សល់បណ្តាលឲ្យរងការខូចខាតម៉ូតូ២គ្រឿងនិងសម្ភារៈក្នុងហាងមួយចំនួនធំតែសំណាងមិនមានមនុស្សរងរបួស។ សមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុស្ទូចយករថយន្តបង្កទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង