ឃាត់ខ្លួនពលរដ្ឋប្រុសស្រី បម្រុងលួចឆ្លងដែនខុសច្បាប់ ទៅប្រទេសជិតខាង ចំនួន៣៩នាក់
ឃាត់ខ្លួនពលរដ្ឋប្រុសស្រី បម្រុងលួចឆ្លងដែនខុសច្បាប់ ទៅប្រទេសជិតខាង ចំនួន៣៩នាក់
ខេត្តបន្ទាយមានជ័យៈ កាលពី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ទប់ស្កាត់ប្រជាពលរដ្ឋប្រុសស្រីសរុបចំនួន៣៩នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ត្រង់ចំណុចគោលដៅដំបូកវិល ស្ថិតក្នុងភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ។
ដោយអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យឱ្យកម្លាំងនគរបាលវរសេនាតូចការពារព្រំដែន ល្បាតត្រួតពិនិត្យរាល់បទល្មើសតាមព្រំដែន ។ លុះមកដល់វេលាម៉ោង០២និង៤៥នាទីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ កម្លាំងនគរបាល
ប៉ុស្តិ៍ស្ពានម៉ាឡៃចំនួន០៦នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ពៅ រតនា នាយប៉ុស្តិ៍ បានសហការជាមួយកម្លាំងយោធាវរសេនាតូចលេខ៥១៣ចំនួន០២នាក់បានទប់ស្កាត់ប្រជាពលរដ្ឋប្រុសស្រី សរុបចំនួន៣៩នាក់ ក្នុងនោះមានស្រី១៨នាក់ កុមារ០២នាក់បម្រុងលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃនៅត្រង់ចំណុចគោលដៅដំបូកវិល ស្ថិតក្នុងភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ យកមកសួរនាំ ។
ប្រជាពលរដ្ឋទាំង៣៤នាក់នោះ មកពី០៦ខេត្ត មាន៖ ១-ខេត្តតាកែវ០៤នាក់, ២-ខេត្តកំពង់ធំ ១៧នាក់, ៣-ខេត្តបាត់ដំបង ១១នាក់, ៤-ខេត្តបន្ទាយមានជ័យ០៥នាក់, ៥-ខេត្តពោធិ៍សាត់០១នាក់, ៦-ខេត្តប៉ៃលិន០១នាក់ ។ ប្រជាពលរដ្ឋទាំងនេះ បន្ទាប់ពីធ្វើការសួរនាំ និងធ្វើកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃដើម្បីមានវិធានការអនុវត្តបន្ដ ៕