Banner KNP Detail Top

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ៖ បានបង្ហោះ ពីការគាំទ្រ ចំពោះមន្ត្រីនគរបាលក្រោមឱវាទ លះបង់គ្រប់បែបយ៉ាង ដើម្បីបម្រើ ការពារប្រជាពលរដ្ឋ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព តាមមូលដ្ឋាន តែងប្រឈមនឹងហានិភ័យខ្ពស់ ដែលជនល្មើសបានប្រព្រឹត្តបំពានមកលើ ដោយមធ្យោបាយផ្សេងៗ

ខេត្តព្រៃវែង : នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង នៅលើ facebook ផ្ទាល់ខ្លួន របស់លោក បានបង្ហោះ ពីការគាំទ្រ ចំពោះមន្ត្រីនគរបាលក្រោមឱវាទ លះបង់គ្រប់បែបយ៉ាង ដើម្បីបម្រើ ការពារប្រជាពលរដ្ឋ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព តាមមូលដ្ឋាន តែងប្រឈមនឹងហានិភ័យខ្ពស់ ដែលជនល្មើសបានប្រព្រឹត្តបំពានមកលើ ដោយមធ្យោបាយផ្សេងៗ។ ក្មេងពាលបង្ហោះម៉ូតូក្នុងសាលាឆាន់ រួចរត់ដល់ផ្ទះដេញកាប់ម្តាយបង្កើត ពេលនគរបាលចុះជួយ ដេញកាប់នគរបាលរបួសធ្ងន់ស្ទើរអស់ជីវិត ។ ក្មេងពាលត្រូវបានដាក់ទ្រុងត្រៀមបញ្ចូនទៅតុលាការ ។
សូមបងៗប្អូនៗមើលផង នេះហើយជីវិតពិតនគរបាលដែលស្រលាញ់ការងារ ហានិភ័យណាស់ ប៉ុន្តែប្រឹងធ្វើមិនចង់ឮពាក្យត្មះដៀលនោះទេ ជួនកាលអនុវត្តខុសតែបន្តិចជាប់ទ្រុងខ្លួនឯង… ។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានប្តេជ្ញាថា -ខ្ញុំជឿជាក់ថា នគរបាលទូទាំងខេត្តព្រៃវែង នឹងបន្តប្រឹងប្រែងដណ្តើមយកក្តីស្រលាញ់ពីប្រជាជនឱ្យខាងតែបាន ។
អ្នកខេត្តព្រៃវែង ទាំង១៣ក្រុង ស្រុក ត្រូវមានជំនឿលើការងារ របស់លោកស្នងការ ហ៊ាននិយាយ លោកធ្វើ ក្នុងរង្វង់ច្បាប់ ដើម្បីការពារ ប្រជាពលរដ្ឋ បោសសម្អាត បទល្មើស ទោះក្នុងកាលៈទេសៈ ណាក៏ដោយ ៕

អត្ថបទដែលជាប់ទាក់ទង